ហាង OWNDAYS មានការធានាជូនសម្រាប់អតិថិជន

សូមណែនាំអំពីខ្លឹមសារធានាផលិតផលដែលអ្នកបានទិញនៅ OWNDAYS។ ដើម្បីប្រើប្រាស់វ៉ែនតាដែលអ្នកពេញចិត្តបានរយៈពេលយូរ អ្វីដែលមិនអាចខ្វះនោះគឺការថែទាំវ៉ែនតាជាប្រចាំ។ នៅ OWNDAYS ដើម្បីឲ្យអតិថិជនយើងប្រើប្រាស់វ៉ែនតាដ៏គួរឲ្យស្រលាញ់បានយូរ យើងសន្យាថានឹងផ្តល់នូវសេវា និងការធានាដ៏ល្អកម្រិតខ្ពស់ជាងគេក្នុងវិស័យវ៉ែនតា។

ការធានាដែលអាចមើលឃើញ

WARRANTY 01

1month

ការផ្លាស់ប្តូរក្នុងរយ:ពេលមួយខែ

យើងផ្តល់ជូនការប្តូរដងវ៉ែនតា OWNDAYS ដោយមិនគិតថ្លៃបានក្នុងពេល១ខែបន្ទាប់ពីទិញរួច។ យើងខ្ញុំទទួលប្តូរជូនដោយមិនគិតថ្លៃ និងមិនសួរនាំបញ្ហាអ្វីទាំងអស់ សំរាប់ការស្នើរដែលមានសុពលភាព។

 • អតិថិជនម្នាក់អាចប្តូរបានតែម្តងប៉ុណ្ណោះ ដងវ៉ែនតាត្រូវតែមានសភាពល្អដូចដើម មិនមានការខូចខាតអ្វីទាំងអស់។

 • អតិថិជនត្រូវបង់ប្រាក់បន្ថែម ប្រសិនបើដងវ៉ែនតាថ្មីមានតំលៃថ្លៃជាងដងវ៉ែនតាមុន។

 • យើងខ្ញុំមិនមានការសងប្រាក់ទៅលោកអ្នកវិញទេប្រសិនបើដងវ៉ែនតាថ្មីមានតំលៃទាបជាងដងវ៉ែនតាមុន។

 • ការប្តូរដងវ៉ែនតាអាចធ្វើបានចំពោះតែនៅសាខាដែលលោកអ្នកបានទិញតែប៉ុណ្ណោះ។

 • ការធានាមិនអនុវត្តចំពោះ វ៉ែនតាពណ៌ការពារពន្លឺថ្ងៃ  វ៉ែនតាការពារពន្លឺកំុព្យូទ័រ វ៉ែនតាផលិតមានចំនួនកំណត់ គ្រឿងលំអ Contact lens ដងវ៉ែនតា កញ្ចក់ នឹងវត្ថុផ្សេងៗដែលលក់បញ្ចុះតម្លៃពិសេស.

WARRANTY 02

1year / 1time

ធានា១ឆ្នាំទៅលើកញ្ចក់វ៉ែនតា

ពួកយើងផ្តល់ជូនការផ្លាស់ប្តូរកញ្ចក់វ៉ែនតាដែលមានដឺក្រេដោយមិនគិតថ្លៃបានម្តងក្នុង១ឆ្នាំបន្ទាប់ពីទិញរួច ប្រសិនបើអតិថិជនមានបញ្ហាជាមួយនឹងដឺក្រេភ្នែកដែលយើងបានវាស់ជូន។ ដឺក្រេដែលបានកំណត់ដោយអតិថិជនផ្ទាល់ រឺវេជ្ជបញ្ជា មិនស្ថិតក្នុងការធានាទេ។

 • យើងនឹងមានការណែរនាំទៅលើប្រភេទកញ្ចក់ដែលមានដឺក្រេ និងប្រភេទដឺក្រេដែលលោកអ្នកចង់បានផងដែរ។

WARRANTY 03

2months

ការផ្លាស់ប្តូរដោយមិនគិតថ្លៃ លោកអ្នកអាចផ្លាស់ប្តូរទៅជាកញ្ចក់ធម្មតាវិញបានប្រសិនបើលោកអ្នកមិន អាចស៊ាំជាមួយនិងប្រភេទកញ្ចក់ progressive។

ប្រសិនបើលោកអ្នកមិនអាចស៊ាំជាមួយនិងប្រភេទកញ្ចក់ progressive, លោកអ្នកក៏អាចធ្វើការផ្លាស់ប្តូរទៅជាកញ្ចក់ធម្មតាក្នុងរយះពេល 2 ខែបន្ទាប់ពីទិញរួច។

WARRANTY 04

2months

ការផ្លាស់ប្តូរដោយមិនគិតថ្លៃ តែប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរទៅជាកញ្ចក់ពណ៌គឺមិនអាចធ្វើបានឡើយ

ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរទៅជាកញ្ចក់ពណ៌គឺមិនអាចផ្លាស់ប្តូរបានទេ, ដោយយើងខ្ញុំអនុញ្ញាតិផ្លាស់ប្តូរបានតែកញ្ចក់ធម្មតាតែប៉ុណ្ណោះ, ហើយការផ្លាស់ប្តូរនេះគឺមានសុពលភាពត្រឹមតែ 2 ខែតែប៉ុណ្ណោះបន្ទាប់ពីលោកអ្នកបានទិញរួច។

 • ការផ្លាស់ប្តូរពណ៌នៃកញ្ចក់ ឬ ក៏ដង់ស៊ីតេនៃកញ្ចក់គឺត្រូវបានរាប់បញ្ចូលក្នុងការធានា

WARRANTY 05

យើងផ្តល់ជូននូវការធ្វើតេស្តដើម្បីយកកំហាយភ្នែក ជាមួយនិងម៉ាស៊ីនស្កេនដោយស្វ័យប្រវត្តិ

ការធានាគុណភាព

WARRANTY 06

1year

ធានា១ឆ្នាំទៅលើគុណភាពដង

ពួកយើងផ្តល់ជូនការជួសជុល រឺផ្លាស់ប្តូរដងវ៉ែនតាដែលមានបញ្ហាគុណភាពជូនដោយមិនគិតថ្លៃក្នុងពេល១ឆ្នាំបន្ទាប់ពីទិញរួច។ ពួកយើងនិងផ្តល់ជូនដងផ្សេងដែលមានតំលៃស្មើរប្រសិនបើដងចាស់របស់លោកអ្នកអស់ពីស្តុក។

 • ខាងក្រោមនេះជាលក្ខ័ណមិនចូលក្នុងការធានា : វ៉ែនតាខូចខាតដោយចេតនា ដោយការធ្វេសប្រហែស និងខ្វះការថែរទាំ / ផលិតផលបញ្ចុះតំលៃមិនមានក្នុងការធានាទេ

 • អតិថិជនត្រូវតែនាំមកនូវក្រដាស់ធានានៅពេលផ្លាស់ប្តូរវ៉ែនតា។

WARRANTY 07

រាល់ការសរេដង, ជួសជុលដង និងសម្អាតគឺមិនមានការគិតថ្លៃអ្វីទាំងអស់ សម្រាប់ហាងវ៉ែនតា OWNDAYS

យើងបានផ្តល់ជូននូវការជួសជុល, សម្អាត និងសរេដងជូនលោកអ្នកដោយមិនគិតថ្លៃ, រាល់វ៉ែនតារបស់ហាង OWNDAYS ទូរទាំងពិភពលោក។ សូមយកវ៉ែនតារបស់ហាង OWNDAYS ទៅកាន់ហាង OWNDAYS ណាមួយក៏បានដែលនៅជិតលោកអ្នកបំផុត, និងនៅកន្លែងណាក៏បាន។

ការធានាឥតព្រាងទុក

WARRANTY 08

1year

បញ្ចុះតម្លៃ 50% សម្រាប់ការផ្លាស់ប្តូរ

ប្រសិនបើវ៉ែនតារបស់លោកអ្នកត្រូវបានខូច ក្នុងរយះពេលមួយឆ្នាំ ហើយហេតុផលនៃការខូចខានមិនមានក្នុងប័ណ្ណធានា លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 50% នៅពេលដែលលោកអ្នកទិញដងថ្មីបាន។

 • ចំពោះដងដែលខូចនោះត្រូវយកត្រលប់មកកាន់ហាង OWNDAYSវិញ។

 • លោកអ្នកក៏អាចប្រើប្រាស់ការបញ្ចុះតម្លៃ 50% ទៅលើដងផ្សេងបានដែលមានតម្លៃស្មើឬលើសបាន។

 • អាចប្រើការធានានេះបានសំរាប់តែភ្ញៀវដែលមិនធ្លាប់ប្រើការធានាផ្សេងពីមុនមកតែប៉ុណ្ណោះ។

ការធានាផ្សេងៗ

WARRANTY 09

ការធានាមានតំលៃនិងអាចធ្វើឡើងនៅគ្រប់សាខា OWNDAYS
ទាំងអស់នៅលើពិភពលោក

OWNDAYSនឹងបន្តរីកលូតលាស់ពេញពិភពលោកទាំងមូល ហើយការធានានឹងផ្តល់ជូនអតិថិជនយ៉ាងទូលំទូលាយដូចគ្នាដែរ។ សូមទំនាក់ទំនងទៅហាងវ៉ែនតាOWNDAYSណាមួយដែលនៅជិតលោកអ្នកបំផុត។

TOP

TOP