OWNDAYS MEETS vol. 14 Yuni Hadiជាអ្នកផលិតខ្សែភាពយន្ត

ភ្ញៀវទី 14 របស់យើងនាកិច្ចសម្ភាសន៍ OWNDAYS MEETS នោះគឺអ្នកស្រី Yuni Hadi ដែលជាអ្នកផលិតខ្សែភាពយន្តទូរទាំងពិភពលោកក្នុងវិស័យសិល្បៈ។ យើបានធ្វើការសម្ភាសន៍ក្នុងមុខរបររបស់គាត់ក៏ដូចជា គំនិតមួយចំនួនដែលទាក់ទងទៅនឹងឧស្សាហកម្មភាពយន្តនាពេលអនាគត។

Yuni Hadi

Yuni Hadi

ជាអ្នកផលិតខ្សែភាពយន្ត

Yuni Hadi គឺជាផលិតខ្សែភាពយន្តសញ្ចាតិ Singapore។ អ្នកស្រីពិតជាមានភាពល្បីល្បាញក្នុងឆាកសិល្បៈនៅប្រទេស Singapore ក្នុងការដាក់បញ្ចាំខ្សែភាពយន្តអំពីការទទួលឯករាជរបស់ប្រទេស Singapore ព្រមទាំបានបង្កើតវេទិការ ដែលទាក់ទងពីការរីកចម្រើននិងភាពឆ្លាតវៃក្នុងវិស័យភាពយន្តទៅក៏ដូចជាអ្នកគាំទ្ររ។
នៅក្នុងឆ្នាំ 2009, គាត់បានក្លាយជានាយកគ្រប់គ្រងលើកទី 22 នៅក្នុងការប្រារព្ធពិធីបុណភាពយន្តនៅប្រទេស Singapore (SGIFF)។ SGIFF វាមានលក្ខណៈទ្រង់ទ្រាយធំ ព្រមទាំងការប្រារព្ធមានរយះពេលវែង នៅក្នុងពិធីបុណភាពយន្តនេះគេចង់បង្ហាញពីភាពយន្តរបស់ប្រទេស Singapore នៅលើឆាកអន្តរជាតិ។
នៅក្នុងឆ្នាំ 2006, គាត់បានរកឃើញភាពយន្តដែលមានលក្ខណះផ្ទុយគ្នាមួយ, ដែលរឿងនោះបានឆ្លុះបញ្ចាំងអំពីនិមិត្តសញ្ញានៃភាពឯករាជ។
នៅក្នុងឆ្នាំ 2013, គាត់ចាប់ផ្តើមផលិតខ្សែភាពយន្តដែលមានឈ្មោះថា Ilo Ilo, ដែលខ្សែភាពយន្តនោះទទួលបានជោគជ័យដោយបានបង្ហាញពីខ្សែជីវិតរបស់គ្រូសារមួយរបស់ជនជាតិ Singapore។ ភាពយន្តនោះពិតជាមានកិត្យានុភាពខ្លាំងបំផុតរបស់ Camera d’Or ដែលជាពានរង្វាន់លើកទី 66 នាពិធីបុណភាពយន្ត Cannes Film Festival។ ដែលបានធ្វើឲ្យភាពយន្តរបស់ជនជាតិ Singapore ទទួលបានជ័យជំនះនៅក្នុងពានរង្វាន់ Cannes។ ហើយច្សែភាពយន្តនោះក៏ទទួលបានជ័យជំនះដ៏ធំធេងនៅក្នុងពីធីបុណភាពយន្តអន្តរជាតិ នាឆ្នាំ 2013 នៅឯ Golden Horse Awards។
នៅក្នុងឆ្នាំ 2016, គាត់បានត្រលប់មកធ្វើជានាយកប្រតិបត្តិនៃ SGIFF ក្នុងឆ្នាំ 2016។

តឿមានហេតុផលអ្វីដែលជំរុញឲ្យអ្នកស្រីចាប់អាជិពក្នុងវិស័យភាពយន្ត?

ញុំចូលចិត្ត ភាពយន្ត នៅពេលដែលខ្ញុំមានអាយុ 13 ឆ្នាំ។ ខ្ញុំបានចាំថាខ្ញុំធ្លាប់បាន នាំគ្រូសាររបស់ខ្ញុំទាំងអស់ទៅទស្សនាភាពយន្តរបស់បារាំង, ភាពយន្តអេស្បាញ ឬ ខ្សែភាពយន្តជប៉ុនដែលបានបញ្ចាំងនៅប្រទេស Singapore។ វាប្រៀបដូចជាទារុណកម្មមួយសម្រាប់គ្រូសាររបស់ខ្ញុំប៉ុន្តែខ្ញុំពិតជាមានភាពសប្បាយរីករាយណាស់។ ហើយមានហេតុផលខ្លះ, វាដូចជាមានភាពទាក់ទាញមួយក្នុងការទំនាក់ទំនងទៅកាន់បេះដូងរបស់អ្នក, ឬក៏បង្ហាញពីភាពខុសគ្នារវាពិភពលោកទាំងមូល, ដែលអ្នកមិនធ្លាប់បានឃើញ។

តើអ្វីដែលជាភាពទាក់ទាញក្នុងការផលិតភាពយន្ត?

ខ្ញុំគិតថាវាគឺជាតម្រូវការមួយសម្រាប់មនុស្សយើង ក្នុងការបង្ហាញពីរឿងផ្ទាល់ខ្លួន ព្រោះតែមនុស្សយើងម្នាក់ៗគឺមានភាពស្មុគ្រស្មាញ ហើយនៅក្នុងពិភពលោកយើងក៏មានវត្ថុដែលជាតម្រូវការជាច្រើនទៀត ដោយរាប់បញ្ចូលទាំងការស្រលាញ់, មិត្តភាព និង គ្រូសារ។ ហើយនៅពេលតែមួយនោះយើងក៏បានរកដំណោះស្រាយជាមួយនិងស្ថានភាពនយោបាយដែលបានកើតឡើងទូរទាំងពិភពលោកផងដែរ។ យើងស្ម័គ្រចិត្តក្នុងការចូលរយមពិភាក្សានិងស្វែងរកនូវដំណោះស្រាយល្អៗ។ ខ្ញុំគិតថាវាពិតជាមានសារះសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា។

អ្នកស្រីធ្លាប់បានឈ្នះពានរង្វាន់ក្នុងភាពយន្ត Ilo Ilo។ តើខ្សែជីវិតអ្នកស្រីមានការផ្លាស់ប្តូរយ៉ាងដូចម្តេច?

វាគឺជាក្តីស្រមៃមួយសម្រាប់ពួកយើងក្នុងការឈ្នះពានរង្វាន់អន្តរជាតិជាច្រើនក្នុងខ្សែភាពយន្ត Ilo Ilo។ ហើយអ្វីដែលច្រើបជាងនេះទៅទៀតនោះគឺ យើងបានបង្ហាញពីខ្សែភាពយន្ត Singapore ជាខ្សែភាពយន្តលំដាប់អន្តរជាតិ នៅសៀគ្វី។ ហើយអ្វីដែលកាន់តែសំខាន់នោះគឺពួកយើងជឿជាក់ថា ខ្សែភាពយន្ត Singapore អាចនាំយកនិមិត្តរូចរបស់ជាតិទៅកាន់ពិភពលោកទាំងមូល, និងនាំយកភាពជឿជាក់សម្រាប់មនុស្សគ្រប់រូបនូវរឿងរ៉ាវដែលយើងបានប្រាប់ទៅពួកគេ។ ហើយមនុស្សនៅក្នុងពិភពលោកក៏ចូលចិត្តទស្សនានូវភាពយន្តដែលពួកយើងបានផលិតឡើង។

តើអ្វីដែលជាឧបសគ្គសម្រាប់អ្នកផលិតភាពយន្តរបស់ជនជាតិ Singapore?

ទេសភាពនៅក្នុងរោងភាពយន្តពិតជាមានការផ្លាស់ប្តូរយ៉ាងច្រើននៅពេលដែលយើងផលិតភពយន្តនិងពិនិត្យភាពយន្ត, ក្នុហលក្ខណដែលយើងបានផលិតភាពយន្ត, អ្វីដែលជាភាពលំបាកនៅពេលនេះគឺមានវេទិកាជាច្រើនសម្រាប់មធ្យោបាយដែលយើអាចបញ្ចាំងភាពយន្ត។ ជាមួយគ្នានោះដែល, ក៏មានមាតិការជាច្រើនដែលត្រូវបានផលិតគ្រប់ទីកន្លែងទូរទាំងពិភពលោកផងដែរ។ តើអ្នកចង់ក្លាយជាអ្នកផលិតខ្សែភាពយន្តដោយមិនមានការលាឡំនូវរឿងរ៉ាវផ្ទាលខ្លួន ហើយធ្វើយ៉ាងណាទើបយើងមានអ្នកទស្សនាជាលក្ខណៈអន្តរជាតិ? ខ្ញុំគិតថាទាំងនេះគឺជាសណួរដែលរាល់អ្នកផលិតភាពយន្តទាំងអស់តែងតែធ្លាប់បានសូរ។

តើអ្នកគិតយ៉ាងណាអំពីអនាគតនៃរោងភាពយន្ត?

ខ្ញុំគិតថាកាតប្រារព្ធពិធីបុណភាពយន្តនៅប្រទេស Singapore ដែលមានលក្ខណះជាអន្តរជាតិវាពិតជាមានសក្តានុពលសម្រាប់រោងភាពយន្ត។ បើទោះបីជាមានមនុស្សជាច្រើនតែងតែនិយាយថា មនុស្សដែលចូលទស្សនាភាពយន្តខ្នាតធំកាត់តែតិចទៅៗនាពេលអនាគត, តែខ្ញុំគិតថាវាជាការផ្ទុយគ្នាទៅវិញទេ។ នៅក្នុងពិធីបុណភាពយន្ត, អ្វីដែលអ្នកត្រូវធ្វើនោះគឺ ដាក់បង្ហាញភាពយន្តរបស់អ្នកជាមួយនិងអ្នកផលិតភាពយន្តផ្សេងទៀតដែលនៅជុំវិញអ្នកជាមួយនិងកិច្ចពិភាក្សា។ នៅពេលដែលយើងឃើញពីសកម្មភាពរបស់អ្នកគាំទ្ររ ក៏ដូចជាកិច្ចសហការរបស់គេក្នុងការចូលរួមពិភាក្សាជាមួយនិងអ្នកផលិតភាពយន្ត ដោយក្តីរំភើបរបស់ពួកគេ, វាបានបង្ហាញឲ្យឃើញថាវិស័យភាពយន្តនៅតែមានសារះសំខាន់។ ខ្ញុំពិតជាមានភាពសប្បាយរីករាយជាមួយនិងវិស័យភាពយន្តរបស់ Singapore នាពេលអនាគត។

Guest Select AIR Ultem

  • AIR Ultem/OF2005

វ៉ែនតាដែលខ្ញុំកំពុងតែស្វែងរកនោះគឺវាត្រូវតែមានថាសុខភាពស្មរាប់ខ្ញុំ។ វាពិតជាស្រាលហើយមានថាសុខភាពសម្រាប់ខ្ញុំ។ ពេលខ្លះអ្នកមានអារម្មណ៍ថាអ្នកមិនបានពាក់វ៉ែនតាអីញ្ចឹង។ ហើយចំណុចមួយទៀតនោះគឺវាបង្កើនភាពទាក់ទាញជាមួយនិងបុគ្គលិកលក្ខណៈរបស់យើង។ ខ្ញុំគិតថាពីព្រោះតែភាពខុសប្លែកពីគ្នាដែលត្រូវបានផ្តល់មកជាមួយ, ហើយវាគឺជាអ្វីដែលខ្ញុំត្រូវការយ៉ាងពិតប្រាកដ។

លេខកូដផលិតផល:
OF2005
ពណ៌:
C2 Brown Demi
TOP

TOP