OWNDAYS MEETS vol. 03 Noguchi Akiyoអ្នកឡើងភ្នំសេរីអាជីព

ការជួបភ្ញៀវទី 3 របស់ OWNDAYS គឺជាអ្នកឡើងភ្នំដ៏ល្បីទូទាំងពិភពលោកជនជាតិជប៉ុន អ្នកនាង Akiyo Noguchi។ យើងបាននិយាយជាមួយនាងអំពីវិថីដែលនាងបានឈានក្លាយជាអ្នកឡើងភ្នំដ៏ខ្ពស់បំផុតក្នុងពិភពលោក និងអំពីវិថីទៅអនាគតរបស់នាង។

Noguchi Akiyo

Noguchi Akiyo

អ្នកឡើងភ្នំសេរីអាជីព

កើតនៅថ្ងៃទី 30 ខែឧសភា ឆ្នាំ1989 អ្នកនាង Akiyo បានជួបការឡើងភ្នំលើកទីមួយរបស់នាងនៅថ្ងៃឈប់សម្រាប់គ្រួសារទៅកាន់ Guam នៅពេលនាងរៀនថ្នាក់ទី 5 នៃសាលាបឋម។ ដោយការយកឈ្នះពីការប្រកួតប្រជែងពីវិទ្យាល័យ និងអនុវិទ្យាល័យ ពានរង្វាន់យុវជនជប៉ុនទាំងអស់នៅឆ្នាំបន្ទាប់ នាងបានធ្វើឲ្យមានចាប់អារម្មណ៍ខ្លាំងនៅលើឆាក។ បន្ទាប់ពីព្រឹត្តិការណ៍នេះមក នាងបានបន្តរបង្ហាញវត្តមានក្នុងការប្រកួតនៅប្រទេសជប៉ុន និងអន្តរជាតិ និងជាស្ត្រីជនជាតិជប៉ុនដំបូងដែលឈ្នះពានរង្វាន់ពិភពលោកការឡើងភ្នំនៅព្រឹត្តិការឆ្នាំ 2008 ដែលបានក្លាយជាម្ចាស់ជើងឯករួមសម្រាប់ឆ្នាំនោះ។ នាងបន្តមានវត្តមានក្នុងឆ្នាំ 2009 នៅចំណុចកំពុងនៃការឡើងភ្នំពិភពលោក និងទទួលបានលទ្ធផលដូចមុនម្តងទៀត ដោយក្លាយជាជនជាតិជប៉ុនដំបូងគេដែលអាចសម្រេចបាន។ ដោយការប្រកួតធំៗក្នុងការឡើងភ្នំពិភពលោក និងព្រឹត្តិការផ្សេងៗទៀតជុំវិញពិភពលោក នាងគឺជាអ្នកឡើងភ្នំដ៏លេចធ្លោដោយគ្មានការសង្ស័យនៅលើឆាកប្រកួតឡើងភ្នំអន្តរជាតិ និងជាកិត្តិយសសម្រាប់ប្រទេសជប៉ុន។

តើអ្នកនាងចាប់ផ្តើមក្នុងការឡើងភ្នំកាលពីដំបូងយ៉ាងដូចម្តេចដែរ?

នៅពេលខ្ញុំមានអាយុ 11 ឆ្នាំ ពេល​ខ្ញុំរៀនថ្នាក់ទី5 នៅសាបឋម ខ្ញុំបាន​ទៅ​កំសាន្តរដូវក្តៅ​នៅ Guam ជាមួយគ្រួសាររបស់ខ្ញុំ ហើយ​ក្នុងការលេង​ល្បែង​ឡើងប្រាសាទ ដែល​យើង​ត្រូវទៅដល់ទីនោះ​ត្រូវឆ្លង​កាត់ការឡើង​ជញ្ជាំង។​ យើងទាំងអស់គ្នា​ត្រូវ​ឡើងលើវាឲ្យសម្បាយ ហើយ​នេះ​ជាការចាប់ផ្តើម​ដំបូងរបស់ខ្ញុំ។ ខ្ញុំតែងនឹកក្នុងចិត្តជានិច្ចអំពីការឡើងក្រោយពីលេង​ល្បែងនេះ ហើយ​ចង់​ឡើងវាទៀត​នៅពេលខ្ញុំត្រឡប់ទៅជប៉ុន។ ខ្ញុំ​បាននឹងកំពុងធ្វើវាចាប់ពីពេលនោះមក។​

តើអ្នកនាងនៅចាំទេថាតើអារម្មណ៍​ដំបូង​ដែលអ្នកនាង​ព្យាយាមបោះដៃចាប់ឡើងនោះយ៉ាងដូចម្តេចដែរ?

ខ្ញុំពិតជាចាំ ខ្ញុំចូលចិត្តវាខ្លាំងណាស។ គ្រួសារ​របស់ខ្ញុំ​ធ្វើកសិដ្ឋានចិញ្ចឹមគោ ហើយ​នៅពេល​ខ្ញុំនៅក្មេង ខ្ញុំធ្លាប់លេងឡើងដើមឈើនៅទីនោះ ឡើងលើដំបូលជង្រុក រត់លេងជាមួយ​គោ វត្ថុផ្សេងៗ​ដូចនោះ។ ដូច្នេះអារម្មណ៍​នៃការឡើងលើកដំបូង ខ្ញុំគិតថា​វាមិនដូចអារម្មណ៍​ពេលដំបូង​ទេ វា​គឺ​មានអារម្មណ៍​ដូចគ្នា​ នៅពេលខ្ញុំ​លេង​នៅ​ជុំវិញ​ផ្ទះ ប៉ុន្តែ​ខ្ញុំចាំ​ថា​វាសម្បាយណាស់។ នៅពេល​ខ្ញុំចាប់ផ្តើមដំបូង​មានបញ្ហាជាច្រើន (ការឡើងផ្លូវ) សម្រាប់ក្មេង និងបញ្ហាសម្រាប់​មនុស្ស​ធំផងដែរ។ ខ្ញុំពិតជាមានការបារម្ភពីព្រោះបើទោះបីខ្ញុំអាចដោះស្រាយ​បញ្ហា​សម្រាប់ក្មេង ប៉ុន្តែ​ខ្ញុំមិនអាច​ធ្វើសម្រាប់មនុស្ស​ធំបានទេ ប៉ុន្តែ​ខ្ញុំមានអារម្មណ៍ថា ខ្ញុំចង់​នៅព្យាយាម ហើយ​នៅចំណុចនោះ​នៅអនាគត់ ខ្ញុំ​នឹង​អាច​ឡើង​លើទីលំបាកៗបាន។ សកម្មភាពនៃការឡើងធម្មតាគឺ​វាបង្កប់នូវភាពរីករាយ​នៅក្នុង​នោះ​។ នៅពេលអ្នកកំពុងអនុវត្តវា អ្នកត្រូវ​ផ្ចង់​ស្មារតីដោយមិនត្រូវគិតពីអ្វីផ្សេង​ទេព្រោះ​ពេលវេលាកន្លងទៅលឿនណាស់។ ខ្ញុំ​ត្រូវ​អនុវត្ត​ច្រើនឡើងៗ។

តើអ្នកនាងនៅចាំពេលដំបូងដែលអ្នកនាងឈ្នះ​ការប្រកួតឬទេ?

ចាស! ខ្ញុំនៅចាំបាន។ ខ្ញុំបានឈ្នះ​ពានរង្វាន់យុវជនជប៉ុនទាំងអស់ (ការប្រកួតសម្រាប់មនុស្សអាយុ​ក្រោម​ 20 ឆ្នាំ) នៅពេល​ខ្ញុំ​រៀន​ថ្នាក់​ទី6 នៅសាលបឋម ប៉ុន្តែក្រោយ​មក​មិនមានក្មេងៗឡើងកម្ពស់ច្រើនទេ ដូច្នេះ​វា​មិន​តម្រូវ​ឲ្យមានការ​ប្រឹងប្រែង​ខ្លាំងក្លា និង​មិន​ទទួលបាន​អត្ថន័យ​ច្រើន​ពីវាដែរទេ។

នៅពេលខ្ញុំចូលរៀនអនុវិទ្យាល័យ ឪពុករបស់ខ្ញុំបាន​បញ្ចូលការគិតចាស់ទុំដល់ខ្ញុំអំពី​ការ​ឡើងភ្នំ ហើយ​នោះ​ជាកន្លែងដែលខ្ញុំធ្លាប់ហ្វឹកហាត់។ នៅពេលដំបូងការហ្វឹកហាត់​មិនសូវជាធ្ងន់ធ្ងរទេ ប៉ុន្តែ​វា​ត្រូវបានផ្លាស់ប្តូរ​នៅពេល​ខ្ញុំចូលវិទ្យាល័យ ហើយ​មានឱកាស​បង្ហាញខ្លួន​សម្រាប់​ការ​ប្រកួត​ពានរង្វាន់ពិភពលោក​សម្រាប់ការឡើងកម្ពស់។ ពេលដំបូង​ដែល​ខ្ញុំចូលរួម​ការប្រកួតឡើងភ្នំពានរង្វាន់ពិភពលោក​គឺខ្ញុំមានអាយុ 16 ឆ្នាំ។ គេបានបញ្ចុះបញ្ចូលខ្ញុំថា ខ្ញុំនឹង​មកដល់ក្រោយគេ ប៉ុន្តែ​ខ្ញុំ​បាន​ព្យាយាមខិតខំ​អស់ពីលទ្ធភាព​ហើយ​បានមកដល់​ទី​បញ្ចប់លេខ 3។ វាធ្វើឲ្យ​ខ្ញុំមានអារម្មណ៍ថា ការខិតខំប្រឹងប្រែង​របស់ខ្ញុំគឺឆ្លើយតប​មកវិញ​ដោយលទ្ធផល និង​ផ្តល់​ឲ្យ​ខ្ញុំនូវ​អារម្មណ៍​ដ៏អស្ចារ្យ ហើយ​ក្រោយ​ពីនេះមកខ្ញុំបានកំណត់ខ្លួនឯងថានឹងក្លាយជា​អ្នកឡើងភ្នំល្អបំផុតមួយ និង​ចាប់ផ្តើមរីករាយ​ជាមួយ​នឹង​ការហ្វឹកហាត់របស់ខ្ញុំ។​

“ការស្វែងរកផ្លូវដែលមិនស្គាល់”

តើនៅត្រង់ចំណុចណាមួយ​ដែល​ធ្វើ​ឲ្យ​អ្នកនាង​សម្រេច​ថាអ្នកនាងចង់​ក្លាយជា​អ្នកអាជីពនេះ?

តើនៅត្រង់ចំណុចណាមួយ​ដែល​ធ្វើ​ឲ្យ​អ្នកនាង​សម្រេច​ថាអ្នកនាងចង់​ក្លាយជា​អ្នកអាជីពនេះ?

កន្លែងឡើងទាំងមូល​បានចាប់ផ្តើមរុះ​រើ​កាលពីប៉ុន្មានឆ្នាំមុន មែនទេ?

កាលពី12 ឬ13 ឆ្នាំមុន នៅពេលដែល​ខ្ញុំបានចាប់ផ្តើមវា “ការឡើងភ្នំ” គឺនៅតែពិភពថ្មី​មួយ​ក្នុងប្រទេសជប៉ុន និង​មានមនុស្ស​មិនច្រើនទេដែលធ្លាប់បានដឹងពីវា (យើងប្រើពាក្យភាសាអង់គ្លេស ដូចអ្នកឃើញ) ដូច្នេះ​អ្នកត្រូវ​ចាប់ផ្តើម​ដោយការពន្យល់​ថាតើវាជាអ្វី នៅពេលអ្នក​និយាយទៅកាន់នរណាម្នាក់អំពីវា។ ប៉ុន្តែនៅពេលនេះ បើអ្នកនិយាយ​នរណាម្នាក់ថា​អ្នកជាអ្នកឡើងភ្នំ ពួកគេ​ស្គាល់​វា​យ៉ាងច្បាស់ថា​វាជាអ្វី ហើយ​ឆ្លើយតប​វិញ​ដោយ​ប្រាប់អ្នកថាពួកគេធ្លាបបានឃើញ​ការឡើងភ្នំនៅ​ជិត​កន្លែង​ហ្វឹកហាត់ ឬ​ពួកគេ​បានឃើញ​វានៅ​តាម​កញ្ចក់ទូរទស្សន៍ ដែលវាធ្វើឲ្យ​ខ្ញុំរីករាយ​យ៉ាងខ្លាំង។ ត្រឡប់ទៅ​ក្រោយបន្តិច ខ្ញុំ​ស្ទើរតែគ្មានមិត្តដែល​ចេះឡើងភ្នំ ប៉ុន្តែ​នៅពេលនេះ​ខ្ញុំមានមិត្តច្រើនណាស់។​

តើវិថិណាមួយ​ដែល​អ្នកនាង​នឹង​ចាប់យក​ចេញពីពេលនេះ​ក្នុងនាមជាអ្នកឡើងភ្នំ?

ឆាកឡើងភ្នំគឺរីកចម្រើនយឺតណាស់ ប៉ុន្តែ​ពិតជា​អាចទទួលបាន​នូវ​ការពេញនិយ​ម និង​ចាប់ផ្តើម​ល្បី ដូច្នេះ​ខ្ញុំចង់​ចាប់យកវាបន្តទៀត និងជួយឲ្យវា​រីកចម្រើន។ ខ្ញុំបានរៀនអំពី​បញ្ហាជាច្រើនពីការឡើងភ្នំ និងក៏មាន​អនុស្សាវរីល្អៗ​ចេញពីការឡើងភ្នំនេះផងដែរ ហើយ​ដែលខ្ញុំចង់​បន្តការឡើងភ្នំតាមដែល​ខ្ញុំ​អាច​ធ្វើបាន និង​ចែករំលែក​ការរីករាយ និង​រំភើប​ជាមួយ​មនុស្ស​កាត់តែច្រើន​។​សម្ភាសន៍៖ ខែមករា ឆ្នាំ2014

Guest Select AIR Ultem

  • AIR Ultem/OT2025

នៅពេលដែលខ្ញុំបានឃើញវ៉ែនតាទាំងនេះភ្លាម ខ្ញុំមានអារម្មណ៍ថាវាសមនឹងខ្ញុំណាស់។ ភ្នែករបស់ខ្ញុំមិនងងឹតទេ ប៉ុន្តែខ្ញុំពាក់វ៉ែនតាគឺដើម្បីការលម្អប៉ុណ្ណោះ ហើយខ្ញុំជ្រើសយកវ៉ែនតាមួយដែលខ្ញុំបានពាក់ពីព្រោះវាសមគ្នានឹងការសម្លៀកបំពាក់ហ្វឹកហាត់ដែលខ្ញុំពាក់នៅថ្ងៃនេះ។ វាល្អក្នុងការជ្រើសយកការរចនា និងពណ៌អាស្រ័យលើការស្លៀកពាក់របស់អ្នកនៅថ្ងៃនេះ ហេតុនេះវានឹងល្អណាស់បើអ្នកមានវ៉ែនតាច្រើនគូ។

លេខកូដផលិតផល
OT2025
ពណ៌
C1 Matte Black
TOP

TOP