EYE CAMPSeeing the unknown future with OWNDAYS

ហាង OWNDAYS មានក្តីស្រមៃមួយ -
នោះគឺជួយបន្ថែមគ្រឿងលំអរទៅកាន់អ្នកទាំងអស់គ្នាដែលតែងតែជឿរជាក់ជាមួយ OWNDAYS។

យើងអាចនិយាយបានថាមមាននុស្សប្រហែលជា 4 ពាន់លាននាក់ដែលកំពុងតែត្រូវការវ៉ែនតានឹងការពិនិត្យភ្នែកដ៏ត្រឹមត្រូវមួយ។
ទោះជាយ៉ាងណាក៏ដោយពាក់កណ្តាលនៃមនុស្សទាំងនោះគឺមិនអាចទទួលបានការពិនិត្យភ្នែកឲ្យបានត្រឹមត្រូវឡើយដោយសារតែពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ឬក៏មកពីបញ្ហាសង្គម។
មានមនុស្សជាច្រើនកំពុងមានបញ្ហាភ្នែកតែទោះជាយ៉ាងណាក៏ពួកគេនៅតែទ្រាំទាំងលំបាកទោះបីជាមើលមិនបានច្បាស់ក្តី។

ពួកយើងបានព្យាយាមគ្រប់មធ្យោបាយដើម្បីជួយអ្នកទាំងអស់គ្នា។
យើងទាំងអស់គ្នាបានសួរខ្លួនឯងថាតើអ្វីទៅជាតួនាទីរបស់ពួកយើង។
យើងមិនអាចផ្លាស់ប្តូរពិភពលោកទាំងមូល ឬ ក៏ជួយមនុស្សបានគ្រប់គ្នានោះទេ។
តែទោះជាយ៉ាងណាក៏ដោយ, មិនមានអ្វីដែលកើតឡើងប្រសិនបើយើងមិនបានធ្វើវានោះទេ។

ហាងវ៉ែនតា OWNDAYS អាចផ្តល់ជួនលោកអ្នកនូវភាពភ្លឺច្បាស់បានយ៉ាងល្អ។

OWNDAYS
EYE CAMP ចែករំលែកការមើលឃើញជាមួយពិភពលោក

នៅ OWNDAYS ប្រាក់ចំណូលមួយចំណែកនៃក្រុមហ៊ុនរបស់យើងគឺបរិចាគទៅកាន់ប្រទេសដែលកំពុងអភិវឌ្ឍន៍។

ការបោះជុំរុំរបស់ OWNDAYS គឺត្រូវបានរៀបចំឡើងរៀងរាល់បីខែម្តងជាមួយនិងដៃគួររបស់យើងគឺ Voice Trust, ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយនៅប៉ែកខាងត្បូងនៃប្រទេសឥណ្ឌា។

ទាំងនេះមានន័យថារាល់ការទិញវ៉េនតាពីហាងOWNDAYS របស់យើង ប្រៀបដូចជាការជូយទៅដល់សង្គមទាំងមូល ហើយពួកយើងក៏មានបុគ្គលិកដ៏ជំនាញដើម្បីពិនិត្យភ្នែករបស់អស់លោកអ្នកនិងផ្តលជួននៅទំនុកចិត្តសម្រាប់លោកអ្នកផងដែរ។
នៅក្នុងពេលដូចគ្នានោះដែរពួកគាត់បាននាំមកនូវសុខភាពភ្នែកសម្រាប់អស់លោកអ្នក ហើយអាចជៀសផុតពីជម្ងឺភ្នែកមួយចំនួន។ OWNDAYS និងធ្វើវ៉ែនតាទៅតាមលទ្ធផលដែលបានពិនិត្យភ្នែករបស់លោកអ្នក។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលិករបស់យើងក៏អាចកែតម្រូវវ៉ែនតារបស់លោកអ្នកអោយសាកសមទៅនិងទម្រង់មុខផងដែរ។

OWNDAYS EYE CAMP

HISTORY

NEPAL2023.12

Baglung

NEPALBaglung 202312.12.06

OWNDAYS Eye Campលើកនេះធ្វើឡើងនៅស្រុក Baglung ប្រទេសនេប៉ាល់។

ស្រុក Baglung គឺជាស្រុកមួយក្នុងចំណោមស្រុកទាំង 77 នៃប្រទេសនេប៉ាល់ ហើយវាត្រូវចំណាយពេលប្រហែល 5 ម៉ោងដោយរថយន្តពីទីក្រុង Pokhara ហើយផ្លូវនេះគឺជាផ្លូវភ្នំចោត។ នេះធ្វើឱ្យមនុស្សនៅទីនោះពិបាកទទួលបានការថែទាំសុខភាព។ រាល់ពេលដែលទិញវ៉ែនតា និងធ្វើតេស្តភ្នែករបស់អ្នក អ្នកត្រូវធ្វើដំណើរដោយឡានប្រហែល 2 ម៉ោង​ឡើង​លើ​ផ្លូវ​ភ្នំ​ទៅ​ទីក្រុង​ក្បែរ​នោះ។ពេលវេលារង់ចាំដើម្បីទទួលបានវ៉ែនតារបស់អ្នកអាចមានរយៈពេល 20 ថ្ងៃ ឬច្រើនជាងនេះ។ សម្រាប់កុមារ និងមនុស្សចាស់ ការធ្វើដំណើរទៅកាន់ទីក្រុងមួយផ្សេងទៀតមិនងាយស្រួលនោះទេ។ នេះបណ្តាលឱ្យមនុស្សនៅទីនេះជ្រើសរើសមិនពាក់វ៉ែនតា ឬកែបញ្ហាចក្ខុវិស័យផ្ទាល់ខ្លួនរបស់ពួកគេ។

លើកនេះ OWNDAYS បានរៀបចំវ៉ែនតាសម្រាប់អ្នកភូមិប្រមាណ ៣២០ គូរ ហើយក្រុមការងាររបស់យើងបានចេញទៅតំបន់នោះ ដើម្បីប្រគល់វ៉ែនតាជូនអ្នកភូមិដោយផ្ទាល់។ នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់តំបន់នេះ ចាប់តាំងពីឆ្នាំ 2019 នៅពេលដែលការផ្ទុះឡើងនៃ COVID-19 បានកើតឡើង។ជាការពិតណាស់ ភាសាដើមនៅទីនោះគឺភាសានេប៉ាល់។​ លើកនេះ Eye Camp មានបុគ្គលិកពីរនាក់ដែលបានមកពីប្រទេសនេប៉ាល់បានមកចូលរួមសកម្មភាព​​ Eye Camp នេះផងដែរ។ ដើម្បីនាំយកចំណេះដឹង និងជំនាញដែលទទួលបានពី OWNDAYS ទៅអភិវឌ្ឍប្រទេសកំណើតរបស់ពួកគេ និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រជាជន​ក្នុង​តំបន់​»​។

អ្នកភូមិមួយចំនួនដែលបានទទួលវ៉ែនតាលើកនេះ បានពាក់វាជាលើកដំបូងនឺងពិបាកក្នុងការប្រើ,ខណៈពេលដែលអ្នកផ្សេងទៀតគាត់​ហាក់​សប្បាយ​ចិត្ត​ក្នុង​ការ​ទទួល​វ៉ែនតា​ថ្មីទោះបីជាវាមានរយៈពេលខ្លីក៏ដោយ,ប៉ុន្តែវាជាពេលវេលាដ៏រីករាយសម្រាប់អ្នកភូមិនៅទីនេះរួមទាំងក្រុមទាំងមូលនៃ OWNDAYS ផងដែល។

  • Milan

    Milan

    នៅពេលខ្ញុំចាប់ផ្តើមធ្វើការដំបូងនៅ OWNDAYS ខ្ញុំមានឱកាសចូលរួមក្នុងសកម្មភាព Eye Camp នៅប្រទេសឥណ្ឌា បន្ទាប់មកខ្ញុំត្រូវបានផ្តល់ជូនដើម្បីរៀបចំសកម្មភាពនៅក្នុងប្រទេសកំណើតរបស់ខ្ញុំគឺប្រទេសនេប៉ាល់។ នេះជាលើកទី៥ហើយ ដែលព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅប្រទេសនេប៉ាល់ ខ្ញុំសូមអរគុណដល់ក្រុមការងារទាំងមូល និង OWNDAYS ដែលបានធ្វើដំណើរទៅកាន់តំបន់ដាច់ស្រយាល ដើម្បីផ្តល់វ៉ែនតាដល់ប្រជាជនក្នុងប្រទេសកំណើតរបស់ខ្ញុំ!

  • Prakash

    Prakash

    ការធ្វើឱ្យអ្នកដទៃសប្បាយចិត្តក៏ជាអ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្តផងដែរ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូលរួម​ព្រឹត្តិការណ៍​នេះ​ដើម្បី​ផ្តល់​របស់​ល្អៗ​ដល់​ប្រទេស​កំណើត​របស់​ខ្ញុំ។ ពេល​ខ្ញុំ​ឲ្យ​វ៉ែនតា​ទៅ​បុរស​អាយុ​៧០​ឆ្នាំ គាត់​និយាយ​មក​ខ្ញុំ​ថា "វ៉ែនតារបស់ខ្ញុំជួយឱ្យខ្ញុំមើលឃើញយ៉ាងច្បាស់ដូចខ្ញុំកាលពីខ្ញុំអាយុ 30 ឆ្នាំ។ អរគុណច្រើន!" ដោយស្នាមញញឹម និងអរគុណទាំងនោះគឺជាការចងចាំដែលខ្ញុំមិនអាចបំភ្លេចបាន។ ការថ្លែងអំណរគុណពីអ្នកភូមិ និងបទពិសោធន៍ដែលខ្ញុំទទួលបានពី Eye Camp លើកនេះ គឺជាកម្លាំងចិត្តសម្រាប់ខ្ញុំក្នុងការបន្តប្រយុទ្ធ។

  • Nagai

    Nagai

    ខ្លួនខ្ញុំផ្ទាល់បានចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តសហប្រតិបត្តិការក្រៅប្រទេសរបស់ប្រទេសជប៉ុនដែលបានធ្វើឡើងនៅអាហ្វ្រិក។ ដូច្នេះហើយ សកម្មភាព Eye Camp គឺជាហេតុផលមួយដែលធ្វើឱ្យខ្ញុំចង់ធ្វើការនៅ OWNDAYS ខ្ញុំចាប់អារម្មណ៍នឹងបរិយាកាសរីករាយរបស់អ្នកភូមិនៅទីនេះ។ ទោះបីជាពួកគេរស់នៅក្នុងតំបន់ដាច់ស្រយាលក៏ដោយ។ "ប្រសិនបើអ្នកយល់ថាជីវិតលំបាក ខ្ញុំចង់ឱ្យអ្នកសាកល្បងទៅ Eye Camp។ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាបានឃើងថាក្រុមហ៊ុនដែលយើងកំពុងធ្វើការនៅ OWNDAYS បានរៀបចំសកម្មភាពដែលមានអត្ថន័យខ្លាំងណាស់សម្រាប់ជីវិតរបស់ពួកគេ។

  • Sasahara

    Sasahara

    ក្នុង​សកម្មភាព​របស់​យើង យើង​បាន​ឃើញ​អ្នក​ស្រុក​ធ្វើ​ពិធី​បូជាសពដោយត្រូវ​បាន​ភ្លើង​ឆេះ​នៅ​ក្បែរ​ទន្លេ ហើយ​ផេះ​របស់​ពួកគេ​ត្រូវ​បាន​បោះ​ចូល​ក្នុង​ទន្លេ។ សម្រាប់មនុស្សដូចខ្ញុំ ដែលស្គាល់ពីវប្បធម៌បុណ្យសពរបស់ជប៉ុនប៉ុណ្ណោះ ឈុតនេះពិតជារន្ធត់ចិត្តជាខ្លាំង ហើយខ្ញុំមានអារម្មណ៍ដែលមិនអាចពិពណ៌នាបាន នៅពេលដែលខ្ញុំមើលឃើញបែបនេះ។ តាមរយៈបទពិសោធន៍នៃវប្បធម៌ផ្សេង ខ្ញុំបានដឹងម្តងទៀតថា អ្វីដែលធម្មតាសម្រាប់យើង គឺមិនមែនជារឿងធម្មតាទេនៅក្នុងប្រទេសដ៏ទៃ។ ខ្ញុំផ្ទាល់បានប្រារព្ធខួបកំណើតរបស់ខ្ញុំនៅទីនោះ ហើយវាបានផ្តល់ឱកាសឱ្យខ្ញុំទទួលបានបទពិសោធន៍ពីភាពខុសគ្នានៃវប្បធម៌ ការពិតនៃជីវិត និងសេចក្តីស្លាប់ ហើយខ្ញុំចង់ដឹងគុណចំពោះជីវិតបច្ចុប្បន្នរបស់ខ្ញុំ។ ហើយចាប់ពីថ្ងៃនេះទៅខ្ញុំនឹងរស់នៅអោយមានតម្លៃបំផុត។

  • Greta

    Greta

    ខ្ញុំគឺជាអ្នកចូលរួមតែម្នាក់គត់ពី OWNDAYS តៃវ៉ាន់។ យើងបានធ្វើដំណើរឆ្លងកាត់ផ្លូវលំបាកមួយចំនួនយ៉ាងរដិបរដុបមុននឹងទៅដល់គោលដៅ ដែលជាតំបន់ដែលមានមធ្យោបាយធ្វើដំណើរ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ មិនទាន់ត្រូវបានអភិវឌ្ឍច្រើនទេ ប៉ុន្តែ​អ្នក​ភូមិ​នៅ​ទី​នេះមើលទៅ​មាន​សុភមង្គលនៅលើទឹកមុខរបស់ពួកគេ។ខ្ញុំមិនដែលស្រមៃឃើញទិដ្ឋភាពបែបនេះទេ​ អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតអំពីសកម្មភាពនេះគឺ ទោះបីជាខ្ញុំមិននិយាយភាសាក្នុងស្រុកក៏ដោយ។ ប៉ុន្តែអ្នកអាចទំនាក់ទំនងតាមរយៈកាយវិការ។ ហើយក៏ទទួលបានស្នាមញញឹម ការសរសើរ និងការឱបយ៉ាងកក់ក្តៅពីអ្នកភូមិជាច្រើនផងដែរ!

IRAQ2022.12

Tobzawa

IRAQTobzawa 2022.12.20

ឆ្នាំមុន OWNDAYS Eye Camp ត្រូវបានប្រារព្ធឡើងនៅប្រទេសអ៊ីរ៉ាក់។ ដោយកិច្ចសហប្រតិបត្តិការរបស់ IVY ដែលជានីតិបុគ្គល NPO។

ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងនៅសាលារៀនមួយនៅក្នុងភូមិ Tobzawa ដែលជាតំបន់ក្រីក្របំផុតមួយក្នុងទីក្រុង Erbil ដែលមានចម្ងាយប្រហែល 36 គីឡូម៉ែត្រពីកណ្តាលទីក្រុង។ អ្នកស្រុករួមមានទាំងជនជាតិអារ៉ាប់ និងជនជាតិ Kurdish។ វា​ជា​សហគមន៍​មួយ​ដែល​ជា​ការ​រួម​គ្នា​រវាង​អ្នក​ភូមិ​ដែល​មាន​ស្រាប់ និង​អ្នក​ផ្លាស់​ទីលំនៅ​ក្នុង​ស្រុក។ ភូមិ​នេះ​គ្មាន​មន្ទីរពេទ្យ និង​ខ្វះ​ប្រព័ន្ធ​ប្រើប្រាស់​សាធារណៈ​ដូចជា​ទឹក និង​ភ្លើង​តម្រូវ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​មណ្ឌល​ដើម្បី​ចូល​ទៅ​ដល់​កន្លែង​ពេទ្យ (​រដ្ឋាភិបាល​) មិន​មាន​រថភ្លើងសាធារណៈទេដូច្នេះ​អ្នក​ត្រូវ​ជិះ​តាក់ស៊ី ដែល​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ថ្លៃ​ជាងគេ។ យោងទៅតាមឆ្នាំមុន ដោយសារតែការរីករាលដាលនៃការឆ្លងមេរោគថ្មី​ Covid-19 បុគ្គលិក OWNDAYS បានសម្រេចចិត្តមិនធ្វើដំណើរផ្ទាល់ទេហើយវ៉ែនតាដែលផលិតត្រូវបានប្រគល់ឱ្យបុគ្គលិក IVY ក្នុងស្រុក។ "

យើងបានប្រគល់វ៉ែនតាសរុបចំនួន 208 ដល់កុមារ, កុមារខ្លះពាក់វ៉ែនតាមានការភ័ន្តច្រឡំបន្តិចបន្តួចអំពីការពាក់វ៉ែនតាជាលើកដំបូង។ ព្រោះ​នៅ​ប្រទេសអ៊ីរ៉ាក់ ​ការ​ពាក់​វ៉ែនតា​មិនមែនជាទម្លាប់ដែលក្មេងៗពាក់វ៉ែនតា។ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនេះហើយដែលត្រូវបានបង្កើតឡើងដោយសារតែកុមារមិនមានឱកាសពាក់វ៉ែនតា ហើយបទពិសោធន៍ Eye Camp នេះត្រូវបាននិយាយថាជាបទពិសោធន៍ដ៏ល្អសម្រាប់ការអប់រំរបស់កុមារ។

យើងនឹងបន្តពង្រីក នឹងបន្តសកម្មភាពថ្មីរបស់យើង និងរៀបចំសកម្មភាព OWNDAYS Eye Camp។

IRAQ2021.10

Kaiyara

IRAQKaiyara 2021.10.29

កម្មវិធី OWNDAYS Eye Camp លើកនេះត្រូវបានធ្វើឡើងនៅសង្កាត់កៃយ៉ារ៉ានៃប្រទេសអ៊ីរ៉ាក់ ដោយមានការសហការណ៍ពីអង្គការ IVY ដែលជានីតិបុគ្គល NPO ។ នេះគឺជាលើកដំបូងសម្រាប់ការធ្វើកម្មវិធី OWNDAYS Eye Camp នៅតំបន់មជ្ឈិមបូព៌ា។
ដូចកាលពីឆ្នាំមុនផងដែរ ដោយសារផលប៉ះពាល់នៃជម្ងឺរាតត្បាតកូវីដ១៩ បុគ្គលិក OWNDAYS យើងបានសម្រេចបោះបង់ការធ្វើដំណើរឆ្លងប្រទេស និងបានប្រគល់វ៉ែនតាដែលធ្វើរួចឲ្យទៅបុគ្គលិករបស់អង្គការ IVY ។

សង្កាត់កៃយ៉ារ៉ា ស្រុកម៉ូស៊ុល គឺជាតំបន់ដែលត្រូវបានកាន់កាប់ដោយ ISIL រហូតដល់ឆ្នាំ២០១៦។ ក្រោយមក បរិក្ខាសាធារណៈជាច្រើនត្រូវបានបំផ្លាញ់ដោយសារការប្រយុទ្ធទាមទារមកវិញ។
សាលាបឋមសិក្សាម៉ាសាលីកដែលត្រូវបានប្រើប្រាស់ជាទីតាំងកម្មវិធីលើកនេះ ត្រូវបានបំផ្លាញ់នៅអំឡុងពេល ISIL កាន់កាប់ ហើយត្រូវបានកសាងឡើងវិញតាមរយៈការប្រមូលថវិកាវិភាគទានក្រោយពេលរំដោះ។

នៅក្នុងសកម្មភាពលើកនេះ យើងបានធ្វើការចែកចាយ និងវ៉ាស់ភ្នែកសម្រាប់កុមារ និងអាណាព្យាបាលរបស់ពួកគេ ក៏ដូចជាអ្នកមានវ័យ​ចំណាស់ និងប្រជាពលរដ្ឋរស់នៅភូមិក្បែរនោះផងដែរ។
កុមារដែលមានវ៉ែនតាខូចហើយមិនអាចទិញថ្មីបាន។ កុមារដែលមិនអាចធ្វើវ៉ែនតាពាក់បាន ព្រមទាំងអ្នកវ័យចំណាស់ដែលបានបន្តប្រើវ៉ែនតាមនុស្សចាស់ដែលមិនត្រូវដឺក្រេ។
អ្នកទាំងអស់គ្នាសុទ្ធតែបានទទួលវ៉ែនតាថ្មី ហើយបញ្ចេញនូវស្នាមញញឹមដ៏ស្អាតនៅពេលពាក់វា។
ដោយសារនេះគឺជាលើកដំបូងដែលបានទទួលផលិតផលពីក្រៅប្រទេសក្រោយពេលរំដោះចេញពី​ការកាន់កាប់ អ្នកទាំងអស់គ្នាសុទ្ធតែសប្បាយរីករាយយ៉ាងខ្លាំង។

OWNDAYS បានសម្រេចថានឹងបោះជំហ៊ានទៅបណ្តាប្រទេសមជ្ឈិមបូព៌ានាថ្ងៃអនាគត។
យើងនឹងបន្តពង្រីកសកម្មភាពថ្មីៗតទៅថ្ងៃមុខទៀត ហើយក៏បន្តកម្មវិធី OWNDAYS Eye Camp នៅតំបន់មជ្ឈិមដែរ។

MYANMAR2020.11

Pin Laung,Pin Pgyit,Yauk Sauk

MYANMARPin Laung, Pin Pgyit, Yauk Sauk 2020.10.29-11.18

កម្មវិធី OWNDAYS Eye Camp លើកទី19 ត្រូវបានធ្វើឡើងនៅតំបន់ពីងឡុង និងយ៉ាក់សុខ ខេត្តសាន នៃប្រទេសមីយ៉ាន់ម៉ា។

សកម្មភាពលើកនេះ ដោយសារការប៉ះពាល់នៃជម្ងឺរាតត្បាតកូវីដ១៩ បុគ្គលិក OWNDAYS នៅ ទូទាំងសាកលមិនអាចធ្វើដំណើរជួបជុំគ្នាតាមតំបន់នានាដូចមុន បណ្តាលឲ្យមានការលំបាកយ៉ាងខ្លាំងក្នុងការចែកចាយវ៉ែនតា។ អាស្រ័យហេតុនេះ យើងបានសហការណ៍ជាមួយនឹងបុគ្គលិកក្រុមស្ម័គ្រចិត្ត និងវេជ្ជបណ្ឌិតក្នុងតំបន់ដើម្បីចែកចាយនូវវ៉ែនតា448ដើម ដែលយើងបានធ្វើ ដោយប្រតិ​បត្តិទៅតាមវិធានការការពារយ៉ាងខ្ជាប់ខ្ជួន។

នៅសង្កាត់ពីងឡាំងដែលមានចម្ងាយប្រហែល4ម៉ោងកន្លះពីការិយាល័យមេដែលស្ថិតនៅថោនជី តបតាមការណែនាំរបស់រដ្ឋបាលមូលដ្ឋាន យើងបានធ្វើការចែកចាយនៅ3កន្លែង (ភូមិអ៊ីមី ភូមិពីងហ្គូរូន ភូមិទីហ្គេត) ក្នុងរយៈពេល5ថ្ងៃ ដោយមិនឲ្យមានការជួបជុំលើសពី30នាក់ក្នុងម្តង។
យ៉ាក់សុខមានចម្ងាយពីថោនជីប្រហែល2ម៉ោងបើធ្វើដំណើរដោយរថយនុ្ត យើងបានធ្វើការចែកចាយនៅ3កន្លែង (ភូមិពីងហ្វៃ ភូមិយ៉ាដាណាល់ប៉ូណេ វត្តម៉ាហ្គីន)។

រយៈពេលមួយឆ្នាំកន្លងមកនេះ ដោយសារជម្ងឺរាតត្បាតសាកលធ្វើឲ្យមានការប៉ះពាលយ៉ាងខ្លាំងដែលពុំធ្លាប់មាននាពេលកន្លងមក។ នៅក្នុងស្ថានភាពបែបនេះ យើងសង្ឃឹមថាការចូលរួមចំណែករបស់យើងនឹងអាចនាំមកនូវស្នាមញញឹមរបស់មនុស្សជាច្រើន ហើយយើងក៏សូមថ្លែងអំណរគុណចំពោះកិច្ចសហការណ៍ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ សូមបួងសួងឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមីយ៉ាន់ម៉ា មានសុវត្ថិភាព និងឆាប់វិលត្រឡប់ទៅកាន់រដ្ឋបាលប្រជាធិបតេយ្យវិញ។

PHILIPPINES2019.12

Sapang Bato, Pampanga

PHILIPPINESSapang Bato, Pampanga 2019.12.25

កម្មវិធី OWNDAYS Eye Camp គឺជាមធ្យោបាយសងគុណមួយទៅកាន់មិត្តនៅប្រទេសហ្វីលីពីន។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ យើងបានធ្វើកម្មវិធី Eye Camp លើកទី5 នៅហ្វីលីពីនដើម្បីជួយដល់ «កាបាបាយ៉ាន់=មិត្តរួមភូមិតែមួយ» ដែលជាតំបន់មួយឈ្មោះបុ័ងៗហ្គា។ ដោយមានការជួយជ្រោមជ្រែងពីលោក Apl.de.ap យើងបានផ្តល់នូវកាដូមើលឃើញពិភពលោក និងបានធ្វើការអបអរថ្ងៃបុណ្យណូអែលដែលមានលក្ខណៈពិសេសមួយ។

លោក Apl.de.ap ដែលជាសមាជិករបស់ Black Eyed Peas និងអ្នកស្ម័គ្រចិត្ត OWNDAYS រួមទាំងលោកតាណាកា ស្ស៊ូជិ ដែលជា CEO របស់ OWNDAYS បានធ្វើពិធីអបអរថ្ងៃបុណ្យណូអែលជាមួយនឹងអ្នកសាបុ័ងបាតុនាខេត្តបុ័ងៗហ្គារបស់ប្រទេសហ្វីលីពីន។ នៅក្នុងពិធីជប់លាងបុណ្យណូអែលនោះមានមនុស្ស 863 នាក់ចូលរួម ហើយបានជូនវ៉ែនតាសរុប 150 ឈុតទៅកាន់អ្នកដែលមានភាពចាំបាច់ក្នុងការកែតម្រូវសមត្ថភាពចក្ខុ។ យើងក៏បានផ្តល់សម្ភារៈសិក្សាចំនួនសរុប 1,000 កញ្ចប់ទៅកាន់កុមារដែលបានចូលរួមផងដែរ។ អ្នកចូលរួម និងអ្នកស្ម័គ្រចិត្តបានសប្បាយជាមួយគ្នាយ៉ាងខ្លាំងក្នុងពិធីជប់លាងបុណ្យណូអែលដែលបានធ្វើនៅគេហដ្ឋានរបស់លោក Apl.de.ap។

បើធៀបជាមួយនឹងសហគមន៍ដទៃទៀត សហគមន៍សាបុ័ងបាតុ គឺមានការខ្វះខាតខ្លាំងនូវធនធានសម្រាប់ការរស់នៅ និងការប្រកបជីវភាពដោយនិរន្តរភាព។ លោក Apl.de.ap ដែលបានរស់នៅក្នុងសហគមន៍នេះ ហើយបានទទួលជោគជ័យកំពុងតែខិតខំកែលំអស្ថានភាពជីវភាពបច្ចុប្បន្នរបស់អ្នកភូមិ ដើម្បីជាការតបស្នងទៅកាន់ស្រុកកំណើតរបស់ខ្លួន។
នៅចុងឆ្នាំ២០១៩ តាមរយៈកម្មវិធី Eye Camp ក្រុមហ៊ុន OWNDAYS យើងធានាថានឹងបន្តផ្តល់អំណោយចក្ខុកាន់តែល្អទៅកាន់មនុស្សទាំងឡាយដែលពុំសូវមានលទ្ធភាព។

MYANMAR2019.11

Pekon, Shan

MYANMARPekon, Shan 2019.11.09 & 2019.11.11

កម្មវិធី OWDNAYS Eye Camp លើកទី18 ត្រូវបានធ្វើឡើងនៅតំបន់មួយឈ្មោះប៉េកុន ស្ថិតក្នុងខេត្តសាននៃប្រទេសមីយ៉ាន់ម៉ា។

ប៉េកុនគឺជាតំបន់មួយក្នុងខេត្តសានដែលមានភាពលំបាកក្នុងការធ្វើតំណើរទៅកាន់ទីក្រុង ហើយពុំសូវមានឱកាសទទួលការពិនិត្យនៅស្ថាប័នសុខាភិបាលឡើយ។
តំបន់នោះពុំសូវមានកម្មវិធីសប្បុរសធម៌ទេ ដូច្នេះអ្នកភូមិបានសប្បាយយ៉ាងខ្លាំងចំពោះវត្តមានរបស់ពួកយើង។

នៅក្នុងសកម្មភាពលើកនេះ យើងបានចែកវ៉ែនតាទៅកាន់មនុស្សសរុបប្រហែល 400នាក់ គិតទាំងចាស់​និងក្មេង។ ដោយសារវ៉ែនតាគឺជារបស់មួយដែលជំនួយឲ្យមើលបានឆ្ងាយ និងមើលឃើញជិតអាស្រ័យលើអ្នកប្រើប្រាស់ ដូច្នេះដើម្បីឲ្យត្រូវនឹងការប្រើប្រាស់របស់មនុស្សម្នាក់ៗ បុគ្គលិករបស់យើងបានបញ្ជាក់យ៉ាងលម្អិត និងកែតម្រូវឲ្យល្អនៅពេលប្រគល់។

រាល់ដង វ៉ែនតាទាំងឡាយដែលយើងបានប្រគល់ឲ្យទៅអ្នកភូមិម្នាក់ៗ សុទ្ធិតែត្រូវបានធ្វើឡើងដោយមានអ្នកពាក់ព័ន្ធជាច្រើន។
ផលចំណេញដែលបានមកពីអតិថិជនទិញវ៉ែនតានៅទូទាំងសាកល OWNDAY យើងខ្ញុំបានយកវាមកប្រើប្រាស់ជាថវិកាសម្រាប់ការទាក់ទងជាមួយសាលា និងវេជ្ជបណ្ឌិតក្នុងមូលដ្ឋាន។ ផ្អែកតាមការពិនិត្យមនុស្សជាច្រើនដែលធ្វើឡើងដោយវេជ្ជបណ្ឌិតក្នុងមូលដ្ឋាន បុគ្គលិក OWNDAYS នៅគ្រប់តំបន់ក្នុងប្រទេសជប៉ុនក៏បានបង្កើតចេញជាវ៉ែនតាទាំងនេះ ដោយមានការយកចិត្តទុក​ដាក់យ៉ាងខ្លាំងលើវ៉ែនតានិមួយៗ។
ការងារដែលយើងបានធ្វើនោះគឺ «ប្រគល់ដោយផ្ទាល់ដៃទៅកាន់មនុស្សដែលត្រូវទទួល» ហើយពួកគេគឺជាអ្នកពាក់ព័ន្ធចុងក្រោយក្នុងការងារនេះ។ យើងបានមកប្រគល់វ៉ែនតាដោយនាំមកជា​មួយនឹងទឹកចិត្តរបស់អ្នកទាំងអស់គ្នាដែលបានបង្កប់នៅក្នុងវ៉ែនតា ព្រមទាំងអារម្មណ៍ដែលបានផ្សារភ្ជាប់ជាមួយនឹងមនុស្សជាច្រើនផងដែរ។

តាមរយៈការចូលរួមកម្មវិធី និងសកម្មភាពចែកវ៉ែនតាទាំងនេះ ធ្វើឲ្យយើងបានយល់ចិត្តអ្នករស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាថែមកាន់តែខ្លាំង។ ដើម្បីអ្នកទាំងអស់គ្នាដែលតែងតែស្វាគមន៍យើងដោយភាពកក់ក្តៅ យើងនឹងបន្តសកម្មភាពធ្វើឲ្យការរស់នៅរបស់អ្នកទាំងនោះកាន់តែមានភាពភ្លឺថា្ល និងច្បាស់តាមរយៈវ៉ែនតា។

THAILAND2019.07

Huai Sai, Chianmai

THAILANDHuai Sai, Chianmai 2019.07.03

កម្មវិធី OWNDAYS Eye Camp លើកទី17 ត្រូវបានធ្វើឡើងនៅប្រទេសថៃជាលើកដំបូង។

លើកនេះយើងបានទៅមជ្ឈមណ្ឌលសកម្មភាព ស្ថិតនៅសង្កាត់ហ៊្វូវ៉ាយសាយ នៃស្រុកឈាងមៃ។
ទីនេះជាទូទៅមានការប្រមូលផ្តុំអ្នកមានពិការភាពលើរាងកាយ និងអ្នកចាស់ជរាមកពីស្រុកឈាង​មៃ ហើយត្រូវបានប្រើប្រាស់ជាទីតាំងសម្រាប់ព្យាបាលដោយចលនានិងការស្តារ​​នីតិសម្បទា។
នៅទីនេះ យើងបានបរិច្ចាគវ៉ែនតាសម្រាប់អាន កែសម្រួល និងថែទាំវ៉ែនតាដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន និងចែកសៀវភៅព្រះពុទ្ធសាសនាសម្រាប់ថ្ងៃបុណ្យនៅប្រទេសថៃនាពេលឆាប់ៗខាងមុខ។

នេះគឺជាកម្មវិធី OWNDAYS Eye Camp ដែលត្រូវបានធ្វើឡើងជាលើកដំបូងនៅប្រទេសថៃ។ តាមរយៈការធ្វើឲ្យអ្នករាល់គ្នា«មើលឃើញពិភពលោក» នៅកន្លែងថ្មីផ្សេងទៀត យើងយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការធ្វើឲ្យជីវិតរបស់មនុស្សម្នាក់ៗកាន់តែមានភាពសម្បូរបែប។
យើងនឹងប្រើប្រាស់ផលចំណេញដែលបានមកពីអ្នកបានទិញវ៉ែនតានៅ OWNDAYS ដើម្បីជួយដល់អ្នកផ្សេងៗទៀតនៅក្នុងទូទាំងសាកល។

ការដែលចែករំលែកនូវអ្វីដែលខ្លួនមានឲ្យគេ គឺជាការចេះជួយគិតគូរដល់អ្នកដទៃ។ យើងនឹងចែករំលែកនូវភាពសម្បូរបែបទៅឲ្យមនុស្សទូទាំងសាកលតាមរយៈវ៉ែនតារបស់ OWNDAYS ហើយពង្រីក«ការមើលឃើញពិភពលោក»ឲ្យកាន់តែមានភាពច្បាស់ និងស្រស់ស្អាត។
ដើម្បីពង្រីកសកម្មភាពនោះឲ្យកាន់តែមានភាពទូលំទូលាយ OWNDAYS យើងបានបន្ថែមកម្លាំងលើសកម្ម​ភាពចែកវ៉ែនតានៅប្រទេសថៃ ហើយនឹងបន្តកម្មវិធី OWDNAYS Eye Camp ដើម្បីជួយដល់ការរស់នៅរបស់មនុស្សជាច្រើនទៀតនៅក្នុងប្រទេសថៃ។

MYANMAR2019.02

Inle, Taunggyi

MYANMARInle, Taunggyi 2019.02.28 & 2019.03.01

កម្មវិធី OWNDAYS Eye Camp លើកទី16 ត្រូវបានធ្វើឡើងជាលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា។
លើកនេះយើងបានទៅទីក្រុងពីរដែលមានឈ្មោះថា ថោនជី និងអ៊ីនរ៉េ។
នៅថោនជី យើងបានយកវ៉ែនតាឲ្យទៅអ្នកភូមិនៅជុំវិញនោះដែលបានប្រមូលផ្តុំគ្នានាថ្ងៃកម្មវិធី រីឯ​នៅអ៊ីនរ៉េ យើងបានយកវ៉ែនតាឲ្យទៅអ្នកភូមិដែលរស់នៅទីក្រុងលើបឹង។

ដោយឡែក នៅអ៊ីនរ៉េ យើងបានផ្តល់សម្ភារៈសិក្សា និងសម្ភារៈកីឡាទៅកាន់កុមារកំព្រាដែលកំពុងខិតខំសិក្សានិងរស់នៅក្នុងវត្តអារាម។
សកម្មភាពចែកវ៉ែនតានេះបានធ្វើឡើងនៅគ្រប់តំបន់ទូទាំងសាកល រួមមានដូចជាប្រទេសឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ហើយនេះគឺជាលើកដំបូងដែលយើងបានធ្វើនៅប្រទេសមីយ៉ាន់ម៉ា។

នៅតាមតំបន់ផ្សេងៗនៃប្រទេសមីយ៉ាន់ម៉ា មិនថាមនុស្សធំឬកុមារឡើយ មានមនុស្សជាច្រើនទៀតកំពុងមានតម្រូវការ​«មើលឃើញពិភពលោក»។

«យើងនឹងមើលឃើញជាមួយគ្នា»
នេះគឺជាពាក្យស្លោកដែលយើងបានលើកឡើងតាំងពីពេលចាប់ផ្តើមសកម្មភាពនេះ។ ដើម្បីសម្រេចបានតាមខ្លឹមសារពាក្យស្លោក យើងបានបន្តប្រគល់វ៉ែនតាដល់ដៃអ្នកដែលពុំមានលទ្ធភាពទិញវ៉ែនតានៅទូទាំងសាកល។

មូលហេតុដែលយើងទទូចចង់ចែកវ៉ែនតាដោយផ្ទាល់ដៃ ព្រោះនោះគឺមិនមែនគ្រាន់តែសកម្មភាពធ្វើការចែកវ៉ែនតាទេ យើងអាចប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនឹងមនុស្សម្នាក់នោះ ហើយចែករំលែកនូវភាពរីករាយពេលមើលឃើញជាមួយគ្នា។
ដើម្បីចែករំលែកភាពរីករាយនោះទៅកាន់មនុស្សកាន់តែច្រើន OWNDAYS នឹងបន្តសកម្ម​ភាពចែកវ៉ែនតានៅប្រទេសមីយ៉ាន់ម៉ា និងបន្តជំនួយដល់ជីវភាពរស់នៅរបស់អ្នកទាំងអស់គ្នានៅប្រទេសមីយ៉ាន់ម៉ា។

NEPAL2018.10

Jogimara, Dhadin

NEPALJogimara, Dhadin 2018.10.25

កម្មវិធី OWNDAYS Eye Camp លើកទី15 ត្រូវបានធ្វើឡើងនៅប្រទេសណេប៉ាល់។ កន្លែងចែកចាយលើកនេះមាន2 គឺនៅក្រុងយ៉ូហ្គីម៉ារ៉ា និងទីតារីតាល់ក្នុងស្រុកដាឌីង។

យើងបានធ្វើដំណើរដោយរថយន្តចេញពីកាតុម៉ាន់ហ្ស៊ុដោយជិះប្រហែល3ម៉ោង បន្ទាប់ពីធ្វើការចែកចាយវ៉ែនតានៅភូមិយ៉ូហ្គីម៉ារ៉ាដែលស្ថិតនៅជន្លងភ្នំ យើងបានបន្តដំណើរតាមដងផ្លូវព្រៃភ្នំឆ្ពោះទៅកាន់សាលាបឋមសិក្សាទីតារីតាល់ដើម្បីចែកសម្ភារៈសិក្សា និងសម្ភារៈលេងដល់ក្មេងៗកំពុងរៀននៅទីនោះផងដែរ។
នេះគឺជាលើកទី4 ហើយដែលយើងបានធ្វើកម្មវិធី OWNDAYS Eye Camp នៅប្រទេសណេប៉ាល់។ តាមរយៈការប្រាស្រ័យទាក់ទងជាមួយជនជាតិណេប៉ាល់ និងការលេងជាមួយនឹងក្មេងៗ ធ្វើឲ្យទំនាក់ទំនងរបស់យើងកាន់តែមានភាពស្និទស្នាលខ្លាំងពីមួយដងទៅមួយដង។

ការទទួលបទពិសោធន៍ដែលជាទូទៅមិនអាចមាននៅក្នុងប្រទេសជប៉ុន ធ្វើឲ្យយើងកាន់តែមានភាពរីកចម្រើនខ្លាំងទៅៗផងដែរ។
ជីវភាពរស់នៅរបស់អ្នកភូមិស្ថិតនៅតំបន់ភ្នំដាច់ស្រយាល ដោយសារពុំសូវមានចរាចរណ៍ទំនិញ ធ្វើឲ្យពួកគាត់មិនអាចទទួលបាននូវសម្ភារៈរស់នៅតាមចំណង់។ នៅទូទាំងសាកល មានមនុស្សជាច្រើនទៀតដែលមានជីវភាពរស់នៅយ៉ាងលំបាក ហើយមិនអាចកែតម្រូវសមត្ថភាពចក្ខុរបស់ខ្លួនឲ្យបានត្រឹមត្រូវ។
OWNDAYS Eye Camp គឺជាកម្មវិធីមួយដែលធ្វើការផ្លាស់ប្តូរជីវភាពរស់នៅរបស់នរណាម្នាក់ឲ្យមានភាពសម្បូរបែបតាមរយៈផលចំណេញដែលទទួលបានពីសកម្មភាពអាជីវកម្មប្រចាំថ្ងៃរបស់យើង។
ផ្អែកលើទស្សនវិស័យ«អ្នកទាំងឡាយដែលពាក់ព័ន្ធជាមួយ OWNDAYS នឹងក្លាយជាមានភាពសម្បូរបែប» យើងនឹងបន្តសកម្មភាពចែកវ៉ែនតាទៅកាន់គ្រប់ទីកន្លែងនៅទូទាំងសាកល ហើយពង្រីកការមើលឃើញពិភពលោកឲ្យលើសពីព្រំដែនប្រទេសតាមរយៈវ៉ែនតា។

NEPAL2018.03

Malekhu, Beni Ghat

NEPALMalekhu, Beni Ghat 2018.03.18

ការបោះជំរុំភ្នែកOWNDAYSលើកទី12 នៅនេប៉ាល់។

លើកនេះមានការបោះជំរុំដល់ទៅ2កន្លែង។ តំបូងពួកយើងយកវ៉ែនតាម្ញ៉ូបទៅចែកនៅ Malekhu ដែលត្រូវចំនាយពេលប្រហែល1ម៉ោងធ្វើតំណើរពីទីក្រុង Kathmandu។ បន្ទាប់ពីហ្នឹង ពួកយើងបានយកសម្ភារៈសិក្សារ និងរបស់លេងទៅចែកអោយក្មេងៗនៅក្រុង Beni Ghat។

ដោយសារតែស្ថិតក្នុងតំបន់ជួរភ្នំ ធ្វើអោយសេដ្ធកិច្ចនៅទីនោះមិនសូវមានការរីកចំរើនទេ។ សេវាជាសាធារណៈមិនសូវមាន ហើយការផ្គត់ផ្គង់ផ្សេងៗក៏មិនគ្រប់គ្រាន់ដែរ ដោយសារតែបញ្ហាធ្វើតំណើរ។ ប្រជាជនដែលរស់នៅតំបន់នោះមានការលំបាកខ្លាំងណាស់។
ទោះបីជាការបោះជំរុំរបស់យើងបានទៅដល់ទីនោះមែន តែពួកយើងអាចជួយពួកគេបានតិចតួចប៉ុន្នោះ។

ពួកយើងបានចែករំលែកចំណូលដែលយើងរកបាន ទៅកាន់ប្រជាជនដែលខ្វះខាត។ តាមរយៈជំនួយទាំងនេះ សង្ឃឹមថាអាចជួយពួកគាត់បានខ្លះ ហើយវានៅតែជាគោលការណ៍សំខាន់របស់ OWNDAYS។
តាមរយៈការចុះជួយនិងចែកសម្ភារៈ ដល់ប្រជាជនក្រីក្រ យើងរំពឹងថាយើងអាចជួយរំលែកទុក្ខលំបាករបស់ពួកគាត់បានខ្លះ។

ជាចុងក្រោយ ពួកយើងនៅតែបន្តធ្វើតំណើរឆ្លងពីប្រទេស1ទៅប្រទេស1ដើម្បីជួយដល់សង្គមតាមរយៈOWNDAYS Eye Camp។

NEPAL2017.10

Tandi, Chitwan

NEPALTandi, Chitwan 2017.10.06

Owndays Eye Campលើកទី១១បានធ្វើឡើងនៅទីក្រុង Tandi ស្ថិតក្នុងសង្កាត់ Chitwanនៃប្រទេសNepal។

ចេញពីទីក្រុងKathmandu ពួកយើងបានធ្វើតំណើរឆ្លងកាត់ភ្នំខ្ពស់ៗដើម្បីនាំយកវ៉ែនតាទៅចែកដល់ប្រជាជននៅក្នុងតំបន់ខ្វះខាតដែលត្រូវការវ៉ែនតា តែគ្មានលទ្ធភាពទិញ។ ពួកយើងក៏បាននាំយកនូវសៀវភៅ និងសម្ភារក្មេងលេងមួយចំនួនទៅឧបត្ថម្ភដល់សាលារៀននៅទីនោះផងដែរ។
មានវិធីច្រើនណាស់ក្នុងការជួយសង្គម។ តាមពិតទៅយើងគ្រាន់តែផ្តល់ឬក៏ផ្ញើរលុយនិងសម្ភារទាំងនោះទៅក៏បានដែរ ប៉ុន្តែពួកយើងចង់ចុះទៅជួបពួកគាត់ផ្ទាល់ដើម្បីផ្តល់ជូនពូកគាត់ទាំងសេវាកម្ម និងវ៉ែនតាដែលមានគុណភាពខ្ពស់ដល់គាត់អោយដូចទៅនឹងអ្វីដែលពួកយើងធ្វើចំពោះភ្ញៀវយើងដែរ។ ើងក៏ងាយស្រួលក្នងការសេរ៉េជូនគាត់ភ្លាមៗដែរ។

លើកនេះពួកយើងបានធ្វើការរៃអង្គាសលុយសប្បុរសធម៍ពីសប្បុរសជនផងដែរដែលហៅថាកម្មវិធី OWNDAYS Miles ហើយលុយដែលបានមកពីការបរិច្ចាគទាំងនោះ យើងបានយកទៅទិញសម្ភារក្មេងលេងខ្លះ និងខ្លះទៀតយើងបានចែកជូនដល់ក្មេងៗដែលមកពីគ្រួសារក្រីក្ររតែម្តង។
OWNDAYS Eye Camp បានផ្តល់ឱកាសអោយពួកយើងបានជួបនឹងប្រជាជននៅក្នុងតំបន់ ហើយប្រគល់វ៉ែនតាជូនពួកគាត់ដោយផ្ទាល់ដៃ។ វាធ្វើអោយយើងចងចាំពីអំពើល្អដែលយើងបានជួយដល់មនុស្សក្នុងពិភពលោកតាមរយក្រុមហ៊ុន។

OWNDAYSមានគោលជំហរខ្ពស់ក្នុងការលើកស្ទួយការរស់នៅរបស់ប្រជាជន ហើយសន្យាថានឹងបន្តយកប្រាក់ចំនេញរបស់ក្រុមហ៊ុនមួយចំណែកទៅជួយដល់ប្រជាជនក្រីក្រហើយត្រូវការវ៉ែនតា។
ពួកយើងនឹងបន្តផ្តល់នូវវ៉ែនតាដែលមានដឺក្រេដល់ប្រជាជនដែលត្រូវការតាមរយ OWNDAYS Eye Camp។

>
TAIWAN2017.06

Datong Dist., Taipei City

TAIWANDatong Dist., Taipei City 2017.06.10

OWNDAYS Eye Camp លើកទី10ត្រូវបានធ្វើឡើងនៅតៃវ៉ាន់ហើយវាក៏ជាគំរោងលើកទី១ដែរសម្រាប់ប្រទសនេះ។ ពួកយើងបានសហការជាមួយអង្គការ Breeze Charity Foundation ដើម្បីចែកវ៉ែនតាដែលមានដឺក្រេដល់ក្មេងៗដែលត្រូវការ។

ពួកយើងបានជួបក្មេងៗជាច្រើននាក់ដែលមកពីគ្រួសារក្រីក្រ ពួកគេគ្មានលទ្ធភាពកាត់វ៉ែនតាទេ។ នៅក្នុងជំនួបបែបនេះបានធ្វើអោយពួកយើងដឹងថា OWNDAYS មិនមែនគ្រាន់តែជាហាងលក់វ៉ែនតានោះទេ។ OWNDAYSបានជួយដល់មនុស្សជាច្រើន អោយមានការរស់នៅនិងអនាគត់ល្អជាងមុន តាមរយះការឧបត្ថម្ភ និងចែករំលែកវ៉ែនតាដោយមិនគិតថ្លៃ។

OWNDAYS Eye Camp នៅតៃវ៉ាន់បានធ្វើអោយពួកយើងបានជួបនូវបទពិសោធន៍ថ្មី ហើយធ្វើអោយពួកយើងដឹងថាភ្នែកពិតជាមានសារសំខាន់ខ្លាំងយ៉ាងណា។ OWNDAYS នឹងបន្តរសកម្មភាពមនុស្សធម៌នេះឲ្យកាន់តែច្រើនទូរទាំងពិភពលោក។

PHILIPPINES2017.05

Cabalawan, Tacloban City

PHILIPPINESCabalawan, Tacloban City 2017.03.27 & 05.23

OWNDAYS Eye Camp លើកទី9 បានធ្វើនៅទីក្រុង Cabalawan, Tacloban, ប្រជាជនភីលីពិន ក្នុងកិច្ចសហការរវាង Lions Club Internationalនិង The Gift of Sight by Robinsons Malls។

នៅខែវិច្ឆិការ ឆ្នាំ2013 ទីក្រុងដ៏ស្រស់ស្អាតមួយមានឈ្មោះ“The Beautiful City By The Bay”ត្រូរងការខូចខាតដោយសារព្យុះទីហ្វុង ហាយយាន (Typhoon Haiyan) ។ 4 ឆ្នាំក្រោយមក ប្រជាជននៅតែបន្តរស់នៅក្នុងផ្ទះបែបបណ្តោះអាសន្ន ហើយសូម្បីតែផ្លូវចូលទៅកាន់ទីក្រុងក៏មានការលំបាកដែរ ដោយសារគ្មានការអភិវឌ្ឍន៌។

លើកនេះពួកយើងបានចែកវ៉ែនតាជូនដល់ប្រជាជនដែលមានជីវភាពខ្វះខាតដែលរស់នៅក្នុងសង្កាត់ Cabalawan។ ពួកយើងក៏បាននាំយកនូវសៀវភៅរូបភាព និងរបស់លេងទៅចែកក្មេងៗផងដែរ។ យើងសង្ឃឹមថាវ៉ែនតាOWNDAYSអាចជួយអោយពួកគាត់រស់នៅដោយមានភាពងាយស្រួលជាងមុន។

ជាមួយនឹងទស្សនរបស់យើង“ការបង្កើវជីវភាពរស់នៅរបស់មនុស្សជាមួយនិងហាងវ៉ែនតា OWNDAYS”ពួកយើងនឹងបន្តលះបង់ដើម្បីជួយដល់ប្រជាជនដែលខ្សត់ខ្សោយ ក៏ដូចជាការចែករំលែកផ្នែកចក្ខុវស័យទៅកាន់ពិភពលោកតាមរយះ OWNDAYS Eye Camp។

INDIA2016.12

Ayanar nagar village

PHILIPPINES2016.11

Pandacan, Manila

PHILIPPINESPandacan, Manila 2016.11.08 & 23

OWNDAYS Eye Camp ជាលើកទី៥ នឹងធ្វើឡើងនៅប្រទេសភីលីពីន។
នៅក្នុងបេសកកម្មនេះ Eye Camp Team បានកំណត់យកតំបន់សំខាន់ដែលត្រូវការជំនួយខ្លាំងផ្នែកសុខភាពភ្នែកដោយមានការចាប់ដៃគូរជាមួយអង្គការ ABS-CBN Lingkod Kapamilya Foundation។
នេះគឺជា Eye Camp លើកទីមួយនៅតាមតំបន់ជនបទ ហើយក៏មិនមែនជាលើកចុងក្រោយដែរ។
ពួកយើងបានចែកវ៉ែនតាជូនពួកគាត់ដែលមានក្មេងៗនិងមនុស្សធំសរុប២០០នាក់។
បន្ទាប់ពីទទួលបានវ៉ែនតា ពួកគាត់បានរៀបរាប់ពីទុក្ខលំបាកក្នុងការរស់នៅរាល់ថ្ងៃកាលពីមុន ហើយពេលនេះជាអ្វីដែល OWNDAYS EYE Camp បានជួយផ្លាស់ប្តូរជីវិតពួកគេអោយបានប្រសើរឡើងវិញ។
ពួកយើងរំភើពចិត្តណាស់ដែលអាចជួយពួកគាត់អោយមើលឃើញច្បាស់ជាងមុន។

តាមរយៈ OWNDAYS Eye Camp យើងឃើញថាមានមនុស្សជាច្រើនដែលត្រូវការវ៉ែនតា ប៉ុន្តែពួកគេគ្មានលទ្ធភាពកាត់ដោយសារតែជីវភាពខ្សោយ។
យើងនឹងបន្តសកម្មភាពមនុស្សធម៌នេះទៀតដើម្បីជួយពួកគេទាំងអស់គ្នាតាមរយៈការចែកវ៉ែនតារបស់យើង។
អ្វីដែលពួកយើងធ្វើរាល់ថ្ងៃគឹមិនមែនតែដើម្បីតែការលក់វ៉ែនតាទេ គឺយើងចង់ចែករំលែកនិងជួយអោយមនុស្សអាចមើលឃើញច្បាស់ទាំងអស់គ្នា។
ពួកយើងពិតជាមានមោទនៈភាពណាស់ដែលបានចូលរួមក្នុងការព្រឹត្តិការ OWNDAYS Eye Camp ដ៏សែនកក់ក្តៅ។
នៅក្នុងគោលដៅនៃបេសកកម្មនេះ ពួកយើងនឹងព្យាយាមធ្វើការផ្លាស់ផ្តូរ នឹងចែករំលែកដល់មនុស្សគ្រប់គ្នាអាចមើលឃើញច្បាស់ទូទាំងពិភពលោក។

INDIA2016.08

Madurai, Tamil Nadu

INDIAMadurai, Tamil Nadu 2016.08.24 - 25

ការបោះជំរំរបស់ OWNDAYS យមកដល់ពេលនេះគឺជាលើកទីបួនហើយដែលយើងបានត្រឡប់ទៅបោះជំរំនៅតំបន់ Madurai ( ម៉ាឌួរៃ) , ប្រទេស ឥណ្ឌា ( India) ដែលជាទីតាំងនៃការជួបជុំគ្នាលើកដំបូងរបស់យើងផងដែរ។

ទីតាំងចំនួន បួនកន្លែងដែលយើងបានទៅធ្វើការចែកចាយនៅក្នុងពេលនេះ។ យើងបានចែកជួនវ៉ែនតាទៅកាន់សិស្ស និង មនុស្សដែលរស់នៅក្នុងភូមិ Andar Kottaram, ភូមិ Ambethkar Nagar, ភូមិ Kathakinaru ដែលមានសិក្សានុសិស្សស្នាក់នៅទីនោះជាច្រើននាក់, និងភូមិ in Kathakinaru។

នាពេលបច្ចុប្បន្ន, មានមនុស្សជាច្រើននាក់ដែលត្រូវការវ៉ែនតាប៉ុន្តែពួកគេមិនមានលទ្ធភាពដើម្បីទិញវាបានឡើយ។ យើងបានព្យាយាមជួយទោះបីជាវាតិចតួចក្តីតែវាក៏ជាចំណែកមួយក្នុងការជួយទៅដល់ស្ថានភាពរស់នៅរបស់គេដែរ។ មនុស្សម្នាក់ទទួលបានវ៉ែនតាមួយដើម, យើងសង្ឃឹមថាចាប់តាំងពីចំណុចសូន្យមកដល់ពេលនេះហាងវ៉ែនតាក៏ដូចជាវ៉ែនតារបស់យើងបានផ្សារភ្ជាប់ជាមួយនិងបេះដូងប្រជាជនឥណ្ឌាយ៉ាងស្អិតល្មួត។
ជាមួយការចុះបេសក្កកម្មរបស់យើងគឺវាបានបន្ថែមគ្រឿងតែងលំអរសម្រាប់មនុស្សគ្រប់គ្នាដែលវាបានទាក់ទងនិងហាង OWNDAYS របស់យើង, ហើយយើងនិងបន្តរការចែករំលែកក៏ដូចជាភាពសប្បាយរីករាយនៃ “ ការដែលមើលឃើញបានកាន់តែច្បាស់” ជាមួយនិងពិភពលោកនេះ។

JAPAN2016.04

Kumamoto

NEPAL2016.03

Tokha, Kathmandu

NEPALTokha, Kathmandu 2016.03.11

យការរញ្ជួយដីដែលមានទំហំប្រមាណ7,8 រ៉ិចទ័រ។ វាគឺជា គ្រោះមហន្តរាយដ៏គួរអោយខ្លាចមួយ ដែលនាំឱ្យ អគារជាច្រើន បានស្រុត និងធ្លាក់ចុះ បង្ករឱ្យមានការរអិលបាក់ដី និងការបាក់បំនែកផ្ទាំងទឹកកកពីលើភ្នំ។
ម្បីទទួលបាននូវចក្ខុវិស័យល្អ ងធ្វើដំណើរទៅកាន់ ក្រុង Kathmandu ដែលជាទីក្រុងរដ្ឋធានីនៃប្រទេសនេប៉ាល់ សម្រាប់ការដំឡើងលើកទីពីរនៃការបោះជំរុំ OWNDAYS Eye Camp។

លើកនេះ យើងបាននាំមកជាមួយវ៉ែនតាចំនួនប្រមាណ 150 គូ និងការធ្វើវេជ្ជបញ្ជាស្របតាមអ្នកដែលទទួលបាន ហើយយើងបានអំពាវនាវដល់ បុគ្គលិក OWNDAYS ដែលស្ថិតនៅជុំវិញពិភពលោក ដើម្បីបន្តទៅលើបេសកកម្មនៅក្នុងប្រទេសនេប៉ាល់នេះ។
នៅពេលយើងបានធ្វើការប្រគល់វ៉ែនតា ប្រជាជននេប៉ាល់ ក៏បានផ្ដល់ឱ្យយើងនូវស្នាមញញឹម ធំបំផុត របស់ខ្លួនត្រឡប់មកវិញ។ ពួកគាត់មួយចំនួនបានដាក់បាតដៃរួមគ្នានៅក្នុងការអធិស្ឋាន ដូចជាកាយវិការមួយបន់ស្រន់ ក្នុងខណៈពេលដែលអ្នកផ្សេងទៀត បានចាប់ដៃរបស់យើង។ ទោះបីជាមានភាពខុសគ្នា នៅក្នុងភាសា យើងអាចមានការដឹងនូវអារម្មណ៍នៃសុភមង្គលនិង ការដឹងគុណយ៉ាងសម្បើម របស់ពួកគាត់ នៅពេលដែលទទួលបាន វ៉ែនតា។

យើងសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែង របស់យើងក្នុងការផ្តល់ឱ្យវ៉ែនតាទៅដល់ប្រជាជនទាំងឡាយណាដែលមិនអាចមានលទ្ធភាពទិញបាន អាចរួមចំណែកក្នុងការកសាងឡើងវិញនៃប្រទេសនេប៉ាល់។
មនុស្សគ្រប់គ្នាគួរតែមានឱកាសដើម្បី រីករាយជាមួយនឹងទស្សនៈវិស័យច្បាស់លាស់ ហើយយើងមាន បំណង ដើម្បីធ្វើឱ្យរឿងនេះកើតឡើង។ យើងសង្ឃឹមថានឹង បង្កើនជីវិតរស់នៅរបស់ប្រជាជន នៅជុំវិញខ្លួនយើង តាមរយៈការផ្តល់នូវអំណោយទាននៃការមើលឃើញ, ជំហានដោយជំហាន , មនុស្សមួយបន្ទាប់ពីមួយផ្សេងទៀត។

INDIA2015.09

Madurai, Tamil Nadu

INDIAMadurai, Tamil Nadu 2015.09.04

ពី India ទៅ ជប៉ុនមានចម្ងាយ 6800 គីឡូម៉ែត
ក្នុងតំបន់ជនបទមួយនៅប្រទេសឥណ្ឌា មធ្យោបាយសម្រាប់ការពិនិត្យភ្នែកគឺមិនគ្រប់គ្រាន់ទេ។ ជាលទ្ធផល មនុស្សដែលរស់នៅតំបន់នោះគឺមិនអាចពិនិត្យភ្នែកបាននៅឡើយទេ។
ដើម្បីជួយដល់ពួកគេនៅរាល់បញ្ហាទាំងនោះ ដោយសារពួកគេមើលមិនសូវច្បាស់ OWNDAYS បានរៀបចំអ្នកស្ម័គ្រចិត្តដើម្បីបេសកកម្មទៅកាន់ភូមិ Sakkimangalam, ដែលមានទីតាំងនៅ Madurai, គឺជាទីក្រុងដ៏ល្បីនៅរដ្ឋ Tamil Nadu នៅប៉ែកខាងត្បូងនៅប្រទេសឥណ្ឌា, គឺជាទីកន្លែងដែលបុគ្គលិកមកពីប្រទេសផ្សេងៗពីគ្នាដើម្បីចែកចាយវ៉ែនតារបស់យើងទៅកាន់សហគមន៍នៅទីនោះ។ វ៉ែនតាប្រមាណជា100 គូ ត្រូវបានផ្តលជួនទៅកាន់មនុស្សនៅទីនោះដែលមានអាយុចាប់ពី 6 ទៅ 80 ឆ្នាំ។

យើងមិនអាចជួយអ្វីបានប៉ុន្តែយើងបានចូលរួមភាពសប្បាយរីករាយនៅពេលដែលពួកគេមើលឃើញច្បាស់ជាមួយនិងវ៉ែនតាថ្មីរបស់ពួកគេ។ លើសពីនេះទៅទៀតគឺភាពសប្បាយរីករាយជាមួយនិងអ្វីដែលថ្មីនិងល្អសម្រាប់គេទាំងអស់គ្នា។
ចាប់តាំងពីក្មេងរហូតដល់ពេញវ័យ យើងសង្ឃឹមថានិងបន្តរការខិតខំប្រឹងប្រែងបន្ថែមដើម្បីបំពេញនៅតំរូវការរបស់មនុស្សទាំងអស់គ្នាដោយផ្តើមចេញពីហាង OWNDAYS របស់យើង។ មិនថាមនុស្សម្នាក់ ឬ ក៏មនុស្សមួយពាន់នាក់ទេយើងសង្ឃឹមថានិងធ្វើឲ្យមានការផ្លាស់ប្តូនៅក្នុងជីវិតរបស់ពួកគេ។

INDIA2015.08

India

INDIA2015.07

Town Panjayat

JAPAN2011.04

Tsuyama General Gymnasium

JAPAN2011.04

Ishinomaki Junior High School

JAPAN2011.04

HigashiMatsushima Municipal Daiichi Junior High School

JAPAN2011.04

Yamoto Daini Junior High School

JAPAN2011.04

Omagari Elementary School

JAPAN2011.04

Tagajo City Cultural Centre

JAPAN2011.03

Tagajo City Cultural Centre

TOP

TOP