BRANDS

harry-potter

harry-potter

ណែនាំសម្រាប់អ្នកបែបនេះ : MEN・WOMEN

បណ្តុំវ៉ែនតារបស់ HARRY POTTER x OWNDAYS ដែលត្រូវបានបំផុសគំនិតដោយវត្ថុធាតុ magical ដែលបានបង្កើតយ៉ាងល្អិតល្អន់ និងលំនាំតាមដំណើរផ្សងព្រែងរបស់ Harry Potter ។ ម៉ូឌែលថ្មីនេះ​​មាន ៦ ម៉ូដែល សរុប ១២ រចនា ទាំង​ដងដែក និង​ស៊ុម​ផ្លាស្ទិច។ ការរចនានីមួយៗមានភាពខុសប្លែកគ្នាទៅនឹងតាមរឿង Harry Potter ដូចជា magic wand, broomstick, the Deathly Hallows symbol, Hermione's Time-Turner ជាដើម។ រាល់ការទិញឈុតនេះនឹងមកជាមួយនឹងប្រអប់វ៉ែនតា នឹងក្រណាត់លាងវ៉ែនតា original magic item ដែលល្អឥតខ្ចោះ។

shingo-aiba

shingo-aiba

ណែនាំសម្រាប់អ្នកបែបនេះ : MEN・WOMEN

គម្រោង​វ៉ែនតា​រចនា​ដោយជនជាតិជប៉ុន SHINGO AIBA ដែល​មក​ពី​ម៉ាក​​ឈាន​មុខ​គេ​ការរចនាស៊ុមត្រូវបានបំផុសគំនិតដោយតំណាងអោយទសវត្សរ៍ឆ្នាំ ៧០ ដោយរួមបញ្ចូលគ្នានូវព័ត៌មានលម្អិតបែបបុរាណជាមួយនឹងសម្ភារៈទំនើប ផលិតបានជាស៊ុមវ៉ែនតារចនាបែប neo-classical ។ ទម្រង់សិល្បៈជាមួយនឹងភាពស្រស់ស្អាត ផលិត​ដោយ​សិប្បករ​ជប៉ុន​ដែល​មាន​ជំនាញ​ខាង​ផលិត​វ៉ែនតា​ជាង​៥០​ឆ្នាំ​មក​ពី​ទីក្រុង Sabae ខេត្ត Fukui រួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យាទំនើបដើម្បីបង្កើតវ៉ែនតាដែលមានផាសុខភាព។ ការរចនាប្លែកជាមួយនឹងគុណភាពផលិតនៅប្រទេសជប៉ុន។

powerpuff-girls

powerpuff-girls

ណែនាំសម្រាប់អ្នកបែបនេះ : WOMEN

ការប្រមូលផ្តុំពិសេសៗនៃស៊ុមវ៉ែនតាដើម្បីផ្គាប់ចិត្តអ្នកគ្រាំទ្ររបស់តួអង្គដ៏ពេញនិយមទាំង 4 នៃសតវត្ស Y2K ពី The Powerpuff Girls ។ផ្ដើមពី "Sugar, Spice and Everything Nice", OWNDYAS កំពុងចាប់ផ្តើមធ្វើការច្នៃម៉ូតវ៉ែនតាចំនួន 4 ដែលក្នុងនោះមានតួអង្គ Blossom, Bubbles និង Buttercup រួមគ្នាជាមួយនឹងតួអង្គអាក្រក់ Mojo Jojo ។ ការរចនាមានលក្ខណៈពិសេសគួរឱ្យស្រលាញ់នឺងការទាក់ទាញលំនាំពីតួអក្សរនីមួយៗ។ ម៉ូតនីមួយៗសាកសមជាមួយនឹង outfits គ្រប់ប្រភេទ។ល្អឥតខ្ចោះសម្រាប់បង្កើត styeles​ ផ្ទាល់ខ្លួនរបស់អ្នក។

kuromi

kuromi

ណែនាំសម្រាប់អ្នកបែបនេះ : WOMEN

ជាការសហការណ៍គ្នា រវាង​ OWNDAYS x Kuromi ក្នុងគោលបំណងគាំទ្រ #KUROMIfy the World project បំលែងខ្លួន អោយក្លាយទៅជាមនុស្សដែលល្អបំផុត ជាមួួយវ៉ែនតាដ៏សែនCute បែប Kuromi and Baku!

owndays-plus

owndays-plus

ណែនាំសម្រាប់អ្នកបែបនេះ : MEN・WOMEN

ភាពប៉ិនប្រសពនិងសុភាពរាបសារ តែបង្កប់ដោយស្មារតីពិតនៃសិល្បៈហត្ថកម្មជប៉ុន។ ទទួលយកបច្ចេកទេសពីប្រទេសជប៉ុនដើម្បីបង្កើតវ៉ែនតាដ៏ស្រស់ស្អាតជាមួយនឹងការរចនាដ៏សាមញ្ញ និងតម្លៃដ៏ល្អ។ នេះគឺជាកន្លែងដែលមានសោភ័ណភាពតិចតួចបំផុតនិងគុណភាពដ៏វិសេសឆ្លើយតបទៅនឹងតម្លៃប្រកបដោយប្រសិទ្ធភាព។

airultem

airultem

ណែនាំសម្រាប់អ្នកបែបនេះ : MEN・WOMEN

ប្រជុំម៉ូតវ៉ែនតាដែលផលិតពីវត្ថុធាតុដើមultem ល្អ ស្វិត ស្រាល និងធនជាងគេបង្អស់។ AIR Ultemបានឆ្លងកាត់ ការត្រួតពិនិត្យភាពធន ដោយផ្អែកលើស្តង់ដារឧស្សាហកម្មជប៉ុន(JIS B 7285:2008)។ មិនតែប៉ុណ្ណោះ ក៏មានការសាកល្បងមួយដែលធ្វើឡើងដោយវិទ្យាស្ថានត្រួតពិនិត្យ វ៉ែនតា និង Opticsដ៏ល្បីឈ្មោះមួយនៅប្រទេសជប៉ុនបានបង្ហាញថា ដងវ៉ែនតានេះពិតជាមាំខ្លាំង និងអាចរក្សារបាននូវរូបរាងដើមរបស់ខ្លួន ដដែល បន្ទាប់ពីត្រូវបានគេធ្វើការពិសោធន៍ដោយរមួលដង ចំនួន10,000ដងហើយក៏ដោយ។ លក្ខណៈពិសេសនេះ បានធ្វើអោយ AIR Ultem ក្លាយជាបណ្តុំម៉ូតដ៏សំខាន់ និងជាទីពេញនិយមសំរាប់ការប្រើប្រាស់ជាប្រចាំថ្ងៃ។

owndayssnap

owndayssnap

ណែនាំសម្រាប់អ្នកបែបនេះ : MEN・WOMEN

ប្តូរពីវ៉ែនតាធម្មតា ទៅជាវ៉ែនតាខ្មៅការពារកំដៅបានភ្លាមៗ​ ដោយគ្រាន់តែយក SNAP LENSទៅឆក់ជាប់ជាមួយនឹងស៊ុមវ៉ែនតា បានយ៉ាងងាយស្រួល។ SNAP LENS ជាកញ្ចក់ដែលមាន polarised អាចកាត់ចំណាំងផ្លាត ពីពន្លឺថ្ងៃ ដែលផ្លាតនៅលើដងផ្លូវ រឺផ្ទៃទឹកបាននិង ធ្វើអោយអ្នកមើលបានកាន់តែច្បាស់ល្អ។ នេះជាមូលហេតុដែលធ្វើអោយ OWNDAYS SNAP ក្លាយជាជំរើសពិសេសជាងគេ សំរាប់លោកអ្នកដែលត្រូវការប្រើប្រាស់វ៉ែនតាជាប្រចាំ រាល់ពេលដែលធ្វើតំណើរទៅក្រៅ។ *មកជាឈុតដែលមានដងវ៉ែនតា១និង SNAP LENS១តែម្តង * SNAP LENSពណ៏ដែលមានក្នុងឈុតមិនអាចផ្លាស់ប្តូរបានទេ

memorymetal

memorymetal

ណែនាំសម្រាប់អ្នកបែបនេះ : MEN・WOMEN

ម៉ូដែលថ្មីដែលផលិតឡើងដោយដែកពិសេស Nitinol (NiTi) អមជាមួយការប្រើទឹកថ្នាំបច្ចេកវិទ្យាចុងក្រោយ(IP)។ Nitinolគឺជាប្រភេទដែកល្អ មិនងាយខូច ដោយសារមានសមាសធាតុផ្សំរវាងដែកnickelនិង titanium។ ជាសមាសធាតុដែលរឹងមាំ មិនងាយច្រេះស្នឹម នឹងថែមទាំងអាចពត់អោយមករករូបរាងដើមវិញបានទោះបីជារងការបុកទង្គិចក៏ដោយ។ ស៊ុមវ៉ែនតាត្រូវបានព័ទ្ធដោយទឹកថ្នាំIon plating ដែលអាចជាប់បានយូរហើយធននឹងការច្រេះ ទឹកថ្នាំល្អមិនងាយរបក ឬឆ្កូត ល្អបំផុតនិងមិនបង្ករអោយមានប្រតិកម្មជាមួយស្បែក។

johndillinger

johndillinger

ណែនាំសម្រាប់អ្នកបែបនេះ : MEN・WOMEN

ដើមទសវត្សរ៍ឆ្នាំ 1930 John Dillinger បានទទួលការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមពលរដ្ឋជាចោរចិត្តជា នៅបស្ចឹមប្រទេសនៃសហរដ្ឋអាមេរិក។ យើងបានស្តាររយៈកាល និងប្រវត្តិរបស់គាត់ដើម្បីបង្ហាញ និងបង្កើតជាកម្រង neo បុរាណ។ ចាប់ពីស្តង់ដារទៅកាន់រចនាបទតែមួយ ដងវ៉ែនតា នីមួយៗមានឈ្មោះផ្ទាល់របស់វាជាមួយគំរូមនុស្សល្បីៗនៅទសវត្សរ៍ឆ្នាំ 1960។

graphbelle

graphbelle

ណែនាំសម្រាប់អ្នកបែបនេះ : WOMEN

"ហ្គាហ្វប៊ែល" ជាម៉ាកវ៉ែនតាសម្រាប់ស្ត្រីវ័យជំទង់។ ចំពោះដងវ៉ែនតាសម្រាប់ស្ត្រី និងស្រស់ស្អាត អ្នកអាចជ្រើសដងវ៉ែនតាដែលអ្នកពេញចិត្ត ជាដងបែបបុរាណ ឬសម័យ។

fuwacellu

fuwacellu

ណែនាំសម្រាប់អ្នកបែបនេះ : WOMEN

ការប្រមូលផ្តុំនៃស៊ុមវ៉ែនតាដែលស្រាលហើយទន់នៅលើស្បែក។ ផលិតពី Grilamid TR-90 ដែលជាសម្ភារៈថ្មីស្រឡាងនៃសតវត្សទី ២១,ស៊ុមវ៉ែនតាទាំងនេះមានសុវត្ថិភាពសម្រាប់អ្នកដែលងាយប្រតិកម្មអាឡែសុី។ តួវ៉ែនតាភ្ជាប់មកជាមួយភាពរស់រវើក បន្ថែមពីនេះទៀតមានភាពទាក់ទាញនឹងឡូយឆាយដែលល្អឥតខ្ចោះគ្រប់កាលៈទេសៈទាំងអស់។

lillybell

lillybell

ណែនាំសម្រាប់អ្នកបែបនេះ : WOMEN

គឺជាម៉ូតថ្មីដែលបង្ហាញពីការចូលចិត្តនិងការពេញនិយមតាមសម័យកាល ដែលអាចនិយាយថាជាម៉ូតដែលលេចធ្លោជាងគេ។ ច្នៃឡើងសំរាប់នារីដែលចូលចិត្តភាពឆើតឆាយ ភាពទាក់ទាញ និងចង់ក្លាយជានារីដែលស្អាតហើយលេចធ្លោជាងគេ ក្នុងសម័យថ្មីនេះ។

owndayspc

owndayspc

ណែនាំសម្រាប់អ្នកបែបនេះ : MEN・WOMEN・KIDS

វ៉ែនតាការពារពន្លឺកុំព្យូទ័ររបស់ OWNDAYS ត្រូវបានបង្កើតឡើងសម្រាប់មនុស្សដែលមានទំនោសម្លឹងមើលកុំព្យូទ័រ ទូរទស្សន៍ ទូរស័ព្ទ និងល្បែងវិដេអូនាពេលបច្ចុប្បន្ននេះ។ វាអាចកាត់បន្ថយភាពតានតឹងលើភ្នែករបស់អ្នក ដោយកាត់បន្ថយពន្លឺ និងចំណាំងនៃការបង្ហាញ។ វ៉ែនតាមការពារ ពន្លឺកុំព្យូទ័រត្រូវបានធ្វើការណែនាំជាខ្លាំងដល់មនុស្សសម័យនេះ ដែល តែងតែមើលរយៈពេលយូ។

kmoriyama

kmoriyama

ណែនាំសម្រាប់អ្នកបែបនេះ : MEN

ការប្រមូលផ្តុំនៃស៊ុមវែនតាលោហៈធាតុ ដែលមានអត្ថន័យស្មើនឹងភាពជឿនលឿន និងឡូយឆាយ សង្ហា។ ការប្រើប្រាស់នៃវត្ថុធាតុផ្សំពីលោហៈធាតុ គឺជាគោលបំណងក្នុងការបង្កើតនូវភាពចែងចាំង ស្រស់ថ្លា ដែលចាំងផ្លាតពីស៊ុម នៅពេលដែលមានការផ្លាស់ប្តូរនូវចលនា និងពន្លឺ។

niche

niche

ណែនាំសម្រាប់អ្នកបែបនេះ : MEN・WOMEN

Fashion ដូច​ជាកញ្ចក់ឆ្លុះបញ្ចាំងនៃ​សម័យ​កាល​របស់​យើង ហើយ​វ៉ែនតាក៏ដូចគ្នាដែរ។ ការវិវឌ្ឍឥតឈប់ឈរ ដើម្បីដើរតាមសម័យការចុងក្រោយបំផុត ខណៈពេលដែលយើងស្វែងរកវ៉ែនតាដើម្បីអោយសមនឹងជីវិតប្រចាំថ្ងៃរបស់អ្នក ទាំងនេះគឺជាវ៉ែនតាដែលមើលទៅសាកសមនឹងជួយអោយអ្នករកឃើញស្ទាយរបស់អ្នក។

eco2xy

eco2xy

ណែនាំសម្រាប់អ្នកបែបនេះ : MEN・WOMEN・KIDS

ស៊ុមវ៉ែនតាដែលមិនប៉ះពាល់ដល់បរិស្ថាននេះផលិតចេញពី biomass ដែលចំរ៉ាញ់ចេញពី castor plant។ Castor plant ជាវត្ថុធាតុដើមឆៅដែលដុះចេញពីដីកាកសំណល់។ វាមានអាយុវែងមិនផុតពូជ មិនបណ្តាលអោយមានការកាប់ព្រៃឈើ។ ស៊ុម eco²xy ទន់ស្រាល និងគ្មានភ្ជាប់ជាមួយដែក មានសុវត្ថិភាពចំពោះលោកអ្នកដែលប្រតិកម្មជាមួយដែក។

airfit

airfit

ណែនាំសម្រាប់អ្នកបែបនេះ : MEN

មានផាសុខភាពខ្លាំងណាស់ ហើយលោកអ្នកនឹងមានអារម្មណ៍ថាដូចជាមិនបានពាក់វ៉ែនតាដូច្នេះដែរ។ នេះគឺជាកត្តាចំបង ដែលបំផុសគំនិតរបស់យើងក្នុងការផលិតដងវ៉ែនតាថ្មីដែលភ្ជាប់មកជាមួយនូវប្រណិតភាព ទន់ ស្រាល ហើយធន់ក្នុងការប្រើប្រាស់។ លើសពីនេះ ការរចនាដងនិងកញ្ចក់ បង្ហាញនូវភាពទាក់ទាញ មុះមុត សាកសមបំផុតសំរាប់បរិយាកាសការងារ ជំនួញ និងកម្មវិធីផ្លូវការផ្សេងៗ។

senichi

senichi

ណែនាំសម្រាប់អ្នកបែបនេះ : MEN

Sabae ជាទីក្រុងមួយស្ថិតនៅក្នុងខេត្ត Fukui Prefecture ប្រទេសជប៉ុន ត្រូវបានចាត់ទុកថាជាទីក្រុងនៃវ៉ែនតា។នេះជាកន្លែងដែលដងវ៉ែនតា Senichisaku ត្រូវបានច្នៃទ្បើងដោយដៃផ្ទាល់គ្រប់គូទាំងអស់ដោយយកចិត្តទុកដាក់បំផុត។ដងវ៉ែនតា Senichisaku ត្រូវបានផលិតឡើងពីវត្ថុធាតុដើម celluloid ដ៏កម្របំផុតដែលមានភាពធន់ល្អឥតខ្ចោះ និងពណ៌សម្បូរបែបដែលបន្ថែមភាពភ្លឺរលោងដល់ស៊ុម។ដូចជាត្បូងដ៏មានតម្លៃដែលកាន់តែប្រសើរឡើងតាមអាយុ , ពណ៌នៃដងវ៉ែនតាកាន់តែល្អ ពេលអ្នកប្រើកាន់តែច្រើន ពេលនោះគឺជាពេលដែលអ្នកពិតជារីករាយជាមួយនឹងភាពស្រស់ស្អាតនៃដងវ៉ែនតា Senichisaku

junni

junni

ណែនាំសម្រាប់អ្នកបែបនេះ : WOMEN・KIDS

ភាពទាន់សម័យមិនមែនមានតែសំរាប់យុវវ័យទេ នេះជាគំនិតមួយនៅពីក្រោយ Junni។ ម៉ូតថ្មីស្អាតផលិតឡើងសំរាប់កុមារក្នុងសម័យបច្ចុប្បន្ន។ ជាម៉ូតដែលស្អាត ហើយសូម្បីតែយុវវ័យក៏ស្រលាញ់ដែរ។ ជាមួយនឹងភាពទន់ ស្រួលពាក់ ដងវ៉ែនតាម៉ាក Junni នេះល្អបំផុតសំរាប់កុមារដែលត្រូវពាក់វ៉ែនតាជាប្រចាំរាល់ថ្ងៃ រឺទើបតែរៀនពាក់លើកតំបូង។ វាជាផ្នែកមួយដែលជួយបំពេញនូវសេចក្តីត្រូវការរបស់កុមារដែលចូលចិត្តលេងស្តាយទាន់សម៏យតាំងពីក្មេង។

based

based

ណែនាំសម្រាប់អ្នកបែបនេះ : MEN

ម៉ាកសម្រាប់បុរសទាន់សម័យដែលចូលចិត្តបរិយាកាសរម្យទុំ។ ដងវ៉ែនតាឈ្មោះ “Based” តំណាងឲ្យបុរសដែលរស់នៅផ្អែកលើបទពិសោធន៍របស់គេ និងយល់ដឹងជ្រាលជ្រៅអំពីជីវិត។ ជីវិតដែលប្រកបដោយស្ថេរភាព និងមោទនភាព គឺត្រូវផ្តល់បន្តដល់មនុស្សជំនាន់ក្រោយ ហើយនេះជាអ្វីដែលយើងគិតថាវ៉ែនតាគឺគួជាតំណាងរបស់ពួកគេ។

TOP

TOP